ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋមានហិង្សាចំនួន២ករណីមានដូចខាងក្រោម៖
-ករណីទី១ ៖ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ៣១ នាទីយប់ មានករណីហឹង្សារបង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ zhou dongke ភេទ ប្រុស អាយុ ២២ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ (EH8968747)ស្នាក់នៅ នឹង បំរើការងារក្នុង កាស៊ីណូ ហ្វូនិក កើតហេតុនៅត្រង់ ចំណុច អាគារ ១០០ បន្ទប់ ទុលមុខ ពេទ្យ នគររាជ ក្នុង ភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស ចំលើកែងដៃខាងស្ដាំ នឹង លើដើមទ្រូង ។
ក្រោយពេលកើតហេតុរួចជនបង្ករបានកិច្ចខ្លួនរត់បាត់ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិចពេទ្យ នគររាជ ។
-ករណីទី២ ៖ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ៣២ នាទីយប់ មានករណីហឹង្សារបង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ WANG JIAN ភេទ ប្រុស អាយុ ៣៣ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ EC ៥៨៣៨៨៣១ ស្នាក់នៅ នឹង បំរើការងារក្នុង សណ្ឋាគារ ជីវចូវ ស្ថិតក្នុងភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស លើស្មាផ្នែកខាងស្ដាំ។
លោកវរសេនីយ៍ឯក សៅ សារឿន ប្រាប់សារព័ត៌មានយើងខ្ញុំអោយដឹងថា ក្រោយពេលកើតហេតុរួចជនបង្ករបានគេចខ្លួនបាត់ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ពិនិត្យកាម៉េរ៉ាសុវត្ថិភាព ដើម្បីស្វែងរកជនសង្ស័យចាត់ការតាមនីតិវិធី។
លុះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២និង១៥នាទី កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកហ្សូមម័រអ៊ិច ពណ៌ស-ក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ1P-9446 ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តទៀតថា ៖ ជនសង្ស័យចំនួនពីរនាក់រួមមាន
១.ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ជាជនដៃដល់កាន់ដាវកាប់លើជនរងគ្រោះ។
២.ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ជាអ្នកបើកម៉ូតូឌុបជនដៃដល់។
ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ខ្លួនទាំងពីរនាក់ពិតជាបានកាប់ទៅលើជនរងគ្រោះជាជនជាតិចិនខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញស្នើសុំឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕