ខេត្តឧត្ដរមានជ័យ ៖ គ្រាន់តែជម្ងឺកូវីដ ១៩ ស្ងប់ស្ងាត់ភ្លាម ក្រោយពីសេចក្ដីសម្រេចរបស់ក្រសួងអនុញ្ញាតបើកប្រទេសឡើងវិញទាំងអាជីកម្មគ្រប់មជ្ឍដ្ឋានមិនទាន់បានប៉ុន្មានផង.! មហាជនសង្កេតឃើញថា លោកឧកញ្ញាលឹម ហេង ធ្លាប់ល្បីឈ្មោះបោះសម្លេងក្នុងមុខជំនួញជួញឈើ និង ប្រមូលទិញឈើប្រណិតតាមខ្សែរបន្ទាត់ព្រំដែនខ្មែរថៃ ជាម្ចាស់រីសតផង ជាថៅកែកាស៊ីណូ៣ច្រកតាមខ្សែរបន្ទាត់ព្រំដែន លើភ្នំដងរែក លាតសន្ធឹងចាប់ពីច្រកទ្វារអន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ច្រកទ្វារអត្តរជាតិអូរស្មាច់ ក្រុងសំរោង ច្រកទ្វារអន្តរជាតិ ជប់ គគី ស្រុកបន្ទាយអំពិល សុទ្ធសឹងជាកាស៊ីណូ របស់លោកឧកញ្ញា លឹម ហេងទាំងអស់។
ថែមទាំងកើបលុយវាល់លានដុល្លារពីពលរដ្ឋខ្មែរដែលចូលទៅចាក់ល្បែងស៊ីសងក្នុងការស៊ីណូរបស់លោក សង្ស័យថារំលោភកិច្ចព្រមព្រៀង (ស.ជ.ណ) ចេញដោយទីស្រ្តីការគណ:រដ្ឋមន្រ្តីទៀតផង ព្រោះល្បែងស៊ីសងត្រូវបានអនុញ្ញាតអោយសម្រាប់ការទំនាក់ទំនងកាត់ទូត រកស៊ីជំនួញពានិជ្ជកម្ម និង សម្រាប់ទទួលភ្ញៀវជាជនបរទេសចូលមកលេងប៉ុណ្ណោះ។
បច្ចុប្បន្នល្បែងស៊ីសងក្នុងកាស៊ីណូ ប្រែក្លាយទៅជាការពង្វក់អោយពលរដ្ឋខ្មែរទៅជាទាសកល្បែង ធ្លាក់ខ្លួនចូលក្នុងនរកទាំងរស់អញ្ចឹងមានអ្នកខ្លះ យំលែងចេញ សើចមិនសម បង្ករអោយមានភាព ក្ដៅក្រហាយ ឈ្លោះប្រកែកក្នុងគ្រួសារ ប្រពន្ធកូន លក់អស់ទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសម្បែង ដ៏មានតម្លៃ កើតជាអំពើរហឹង្សារ ឈានដល់អំពើរចោរកម្ម លួច ឆក់ បន្ល់ ជាដើម។ល។ ដែលធ្វើអោយអសន្តិសុខ មានការភ័យខ្លាចដល់ពលរដ្ឋ និង សង្គមជាតិព្រោះតែការបង្កើតល្បែងស៊ីសង។
មហាជនគ្រប់មជ្ឈដ្ឋានចោទជាសំនួរសួរថា៖
តើនៅក្នុងការចែងច្បាប់លិខិតអនុញ្ញាត (ស.ជ.ណ)ចេញដោយទីស្រ្តីការគណរដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជាយើង មានអនុញ្ញាតអោយពលរដ្ឋខ្មែចូលទៅលេងល្បែងស៊ីសងក្នុងកាស៊ីណូដែរឬទេទាន? សូមលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និង ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងជាគណ:បញ្ជាការឯកភាពខេត្ត សូមមេត្តាទានជ្រាប។
ជាពិសេសមានតែសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចក្រលាហោម ស ខេង ប៉ុណ្ណោះ ដែលអាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕