ជនសង្ស័យជនជាតិឥណ្ឌូនេស៊ី០២នាក់ ប្រព្រឹត្តអំពើលួចត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់ខ្លួន !!!  

ជនសង្ស័យជនជាតិឥណ្ឌូនេស៊ី០២នាក់ ប្រព្រឹត្តអំពើលួចត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់ខ្លួន !!!

 

ខេត្តបន្ទាយមានជ័យ : ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រីអាវុធហត្ថ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ .លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ រូស ស្លាន់ (RUS LAL) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្ន ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចយកម៉ូតូរួចមក លោកបានចាត់តាំងកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់បានជនសង្ស័យចំនួន០២នាក់

១.ឈ្មោះ មិច បារាំង ភេទប្រុស អាយុ២៦ឆ្នាំ

២.ឈ្មោះ ទី គឹមតា ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំអំពីរឿងហេតុ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីសួរនាំរួចជនសង្ស័យឈ្មោះ មិច បារាំង បានរៀបរាប់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៦ព្រឹក ឈ្មោះ ទី គឹមតា និងឈ្មោះ រូស ស្លាន់ ជនជាតិឥណ្ឌូនេស៊ី បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពេលមកដល់ចំណុចខាងលិចផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឈ្មោះ ទី គឹមតា បានឱ្យជនជាតិឥណ្ឌូនេស៊ីដែលជាម្ចាស់ម៉ូតូចុះឱ្យមកជួបរូបខ្លួន ហើយរូបខ្លួនបាននិយាយលេងជាមួយជនជាតិឥណ្ឌូនេស៊ីនោះ ដើម្បីពន្យាពេលឱ្យឈ្មោះ ទី គឹមតា យកម៉ូតូទៅបញ្ចាំ ស្របពេលនោះផងដែររូបខ្លួនបានប្រើហិង្សាទៅលើជនជាតិនោះក្នុងគោលបំណងយកសម្ភារ:មានតម្លៃក្នុងខ្លូនបន្តទៀត ប៉ុន្តែត្រូវបានជនជាតិឥណ្ឌូនេស៊ីនោះរត់គេចខ្លួនបាន ។ បន្ទាប់មកនៅវេលាម៉ោង១៣ៈ៥៨នាទី ថ្ងៃ ខែ ឆ្នាំ ដដែលពួកគេទាំង០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្ដង។

ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង០២នាក់ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត ។

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕ ដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ រូស ស្លាន់ (RUS LAL) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្ន ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចយកម៉ូតូរួចមក លោកបានចាត់តាំងកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់បានជនសង្ស័យចំនួន០២នាក់

១.ឈ្មោះ មិច បារាំង ភេទប្រុស អាយុ២៦ឆ្នាំ

២.ឈ្មោះ ទី គឹមតា ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំអំពីរឿងហេតុ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីសួរនាំរួចជនសង្ស័យឈ្មោះ មិច បារាំង បានរៀបរាប់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៦ព្រឹក ឈ្មោះ ទី គឹមតា និងឈ្មោះ រូស ស្លាន់ ជនជាតិឥណ្ឌូនេស៊ី បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពេលមកដល់ចំណុចខាងលិចផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឈ្មោះ ទី គឹមតា បានឱ្យជនជាតិឥណ្ឌូនេស៊ីដែលជាម្ចាស់ម៉ូតូចុះឱ្យមកជួបរូបខ្លួន ហើយរូបខ្លួនបាននិយាយលេងជាមួយជនជាតិឥណ្ឌូនេស៊ីនោះ ដើម្បីពន្យាពេលឱ្យឈ្មោះ ទី គឹមតា យកម៉ូតូទៅបញ្ចាំ ស្របពេលនោះផងដែររូបខ្លួនបានប្រើហិង្សាទៅលើជនជាតិនោះក្នុងគោលបំណងយកសម្ភារ:មានតម្លៃក្នុងខ្លូនបន្តទៀត ប៉ុន្តែត្រូវបានជនជាតិឥណ្ឌូនេស៊ីនោះរត់គេចខ្លួនបាន ។ បន្ទាប់មកនៅវេលាម៉ោង១៣ៈ៥៨នាទី ថ្ងៃ ខែ ឆ្នាំ ដដែលពួកគេទាំង០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្ដង។

ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង០២នាក់ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *