ជនសង្ស័យមួយក្រុមចំនួន០៩នាក់ពាក់ព័ន្ធករណីឆក់យកទូរស័ព្ទត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលា១០និង៣០នាទី ដោយគោរពបទបញ្ជារពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ.និងដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចាត់កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងរាយការណ៍ថាៈ កាលពីយប់ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០ នាទី រូបគាត់ (ហូបាងថាញ់) បានជួលម៉ូតូផាសអាប់ជិះចេញពីបុរីដួងច័ន្ទ ទៅខារ៉ាអូខេអេហ្វផា្លស ហើយដកទូរស័ព្ទកាន់ចុចនឹងដៃ ម៉ាក IPhone12pro Max ពណ៌ទឹកសមុទ្រ ។

លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់អ្នកសារព័ត៌មានយើងឲដឹងថា ពេលកំពុងតែធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែមានជនសង្ស័យចំនួន០២ នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿង មកពីក្រោយ ហើយឆក់ យកទូរស័ព្ទចេញពីដៃ បណ្តាលអោយឈ្មោះ ហូបាងថាញ់ ធ្លាក់ពីលើផាសអាប់ រងរបួសបែកមុខ(ដេរនាំខ្លួនឈ្មោះ សឿន ពិសី ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកទទួលទិញទូរស័ព្ទ ដែលជនល្មើសឆក់បាន ហើយបានដកហូតទូរស័ព្ទបាន២គ្រឿងរបស់ជនរងគ្រោះដើម្បីប្រគល់ជូនម្ចាស់ដើមវិញហើយ ។

បន្ទាប់មកលោកវរសេនីយ៍ឯក សៅ សារឿន បានបន្តទៀតថា ក្រោយពីបានស្រាវជ្រាវកំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៦នាក់ស្រីម្នាក់ប្រពន្ធជនដៃដល់ ថោង ហាំង ហៅហាក់ និងបក្សពួករួមមាន ៖

១.ឈ្មោះ ថោង ហាំង ហៅហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ(ជនដៃដល់)។

២.ឈ្មោះ ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ (អ្នកបិតគូទ)ពេលឆក់បាន ។

៣.ឈ្មោះ ស៊ុន លាភ ភេទប្រុសអាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក។

៤.ឈ្មោះ អូន សាវ័នភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក។

៥.ឈ្មោះសែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំមុខរបរកម្មករ បក្សពួក។

៦.ឈ្មោះ យឿម ណារី ភេទស្រី អាយុ១៧ឆ្នាំ ប្រពន្ធជនដៃដល់ជាបក្សពួកនិងសំគំនិត។

៧.ឈ្មោះសឿន ពិសី ហៅសី ភេទប្រុស

អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលបញ្ចាំ

ទទួលទិញនិងជួសជុលទូរស័ព្ទ ។

ក្រោយបានសាកសួរកំលាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត។

១. ឈ្មោះ ផឹង អូនរាជ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។

២.ឈ្មោះ សែត គឹមហេងហៅប្រេមភេទប្រុស អាយុ១៦ឆ្នាំមុខរបរគ្មានអ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។

ក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូជិះធ្វើសកម្មភាពចំនួន៤គ្រឿងក្នុងនោះc125ពណ៌ខ្មៅ២គ្រឿង អឹមស្លះ១គ្រឿងនិងMSXមួយគ្រឿង ។

កាំបិតចំនួន៥ដើម ដាវសាម៉ូរ៉ៃ៣ដើមនិងកាំបិតខ្វែវ២ដើម ។

បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០៩នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ ស្នើរសុំឃាត់ខ្លួនជនទាំង៩នាក់ខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *