ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨ និង៣០នាទីគោរព និងអនុវត្ត យ៉ាងមុឺងម៉ាត់តាមបទបញ្ជារ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .ក្រោមការដឹកនាំបញ្ជារផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ចាត់កម្លាំងបុ៉ស្តិ៍ក្បាលទំនប់ចំនួន ០៤នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ០៣នាក់ (ស្រី០២នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន ៖ ប្រជាពលរដ្ឋខ្មែរប្រុស ស្រីចំនួន៣នាក់ បន្ទាប់ពីសមត្ថកិច្ចធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕