ខេត្តឧត្តរមានជ័យ ៖ ដោយយោងតាម ផេក ផ្លូវការ របស់ ស្នងការរដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ និង ការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ នៅវេលាម៉ោង ១៥និង០០នាទី លោក វរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រាសាទ និងកម្លាំងប្រជាការពារ សរុបចំនួន ២០នាក់ បានចុះបង្ក្រាប និងរុះរើទីតាំងប្រព្រឹត្តិល្បែងស៉ីសង (ជល់មាន់) មួយកន្លែង នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ វត្ថុតាងដកហូត រួមមាន៖ ម៉ូតូ ចំនួន ០៥គ្រឿង មាន់ជល់ ចំនួន ០២ក្បាល និងសម្ភារៈ មួយចំនួនទៀត។
បន្ទាប់ពីមហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅស្រុកត្រពាំងប្រាសាទ បានឃើញចំណាត់ការលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់កម្លាំងក្រោមឱវាទ សហការចុះបង្ក្រាបទីតាំងលួចលេង ជល់មាន់ នៅក្នុងចំការស្វាយចន្ទីបានយ៉ាងរហ័ស ប្រជាពលរដ្ឋក៏នាំគ្នា អបអរសាទរ និងកោតសរសើរ ចំពោះទឹកចិត្តលោកស្នងការខេត្តឧត្តរមានជ័យ ជាខ្លាំង ដែលបានយកចិត្តទុកដាក់លុបបំបាត់វង់ល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់ថ្នាក់ដឹកនាំ សូមអរគុណ អរគុណសន្តិភាព។
បច្ចុប្បន្ន ៖ វត្ថុតាងខាងលើ បានឃាត់រក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕