ខេត្តឧត្ដរមានជ័យ ៖ ទីតាំងបនល្បែងបញ្ជល់មាន់និងអាប៉ោង ខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចចំការស្វាយ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដែលមានម្ចាស់ឈ្មោះ ស្រួច កំពុងបើកដំណើរការយ៉ាងរលូនដោយមិនញញើតច្បាប់.! ព្រោះមានលោកវរសេនីយ៍ឯកអ៊ួច មៅ អធិការស្រុកត្រពាំងប្រាសាទ ជាអ្នកនៅពីក្រោយខ្នង និង ជាអ្នកចង្អុលបង្ហាញគ្រប់ពេល,,,នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋ និង ក្រុមអ្នកដែលចូលទៅលេងភ្នាល់ជល់មាន់ នៅទីតាំងនោះ បានបង្ហើបប្រាប់ អោយ ភ្នាក់ងារ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ បានដឹង។
ដោយយោងតាមប្រភពបន្តថា បើសិនជាមានអ្នកសារព័ត៌មានរាយការណ៍ជូនលោកអធិការភ្លាម ដឹងតែអាសន្នធំហើយ.! ប្រកត់ជាក្រុមអ្នកញៀនល្បែង និង ម្ចាស់បើកបនល្បែងដឹងខ្លួនមុននាំគ្នាបំបែកផ្លូវជាក់ជាមិនខាន,ដូចពាក្យចាស់ពោលថា(បើខ្មោចស្រុកមិនអោយដៃ ខ្មោចព្រៃ ក៏មិនហ៊ានដែរ).។
សព្វថ្ងៃប្រជាពលរដ្ឋសង្កេតឃើញថា នៅស្រុកត្រពាំងប្រាសាទ កំពុងមានការបើកចំហ ដល់ក្រុមអ្នកញៀនល្បែង ដែលអាចចូលទៅចាក់ភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗ ដោយម្ចាស់សង្វៀនឈ្មោះ ស្រួច ជាអ្នកមើលការខុសត្រូវ និងជារត់ការដ៏ចំណានជូនដល់សមត្ថកិច្ចទាំងថ្នាក់ស្រុកដល់ថ្នាក់ខេត្ត ទើបមិនមានស្ថាប័នពាក់ព័ន្ធណាចុះទៅបង្រ្កាប។
ពលរដ្ឋស្នើរសុំនិងសំណូមពរដល់លោក ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និង ឯកឧត្ដម ប៉ែន កុលស្យអភិបាលនៃគណៈអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្តឧត្ដរមានជ័យ មេត្តាដាក់កម្លាំងចុះដល់ទីតាំងខាងលើផងទាន.!ដើម្បីជួយលុបបំបាត់រាល់បទល្មើសប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ដែលបានកើតឡើង។ជាពិសេសគោរពតាមគោលការភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច ដែលប្រមុខថ្នាក់ដឹកនាំលោកបានណែនាំកន្លងមកនិងចេញពីក្រសួងមហាផ្ទៃ។
នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារយើងខ្ញុំមិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺពីឈ្មោះ ស្រួច ម្ចាស់ទីតាំងបើកបនល្បែងស៊ីសងសង្វៀនបញ្ជល់មាន់និងអាប៉ោង បាននៅឡើយទេ ព្រោះខលចូលគ្មានអ្នកទទួល។ចំណែក លោកវរសេនីយ៍ឯក អ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទវិញក៏មិនអាចទំនាក់ទំនងបានដែរព្រោះខលចូលគ្មានអ្នកទទួល។
ក្នុងការពាក់ព័ន្ធទៅនឹងសាមុីខ្លួនខាងលើបើសិនគិតថារាល់សំណេរពាក្យពេជ្រមិនប្រក្រតីយ៉ាងណាក្រុមការងារយើងនឹងរង់ចាំបកស្រាយជូនជានិច្ចរាល់ម៉ោងធ្វើការ៕