ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញការនាំចេញផលិតផលកសិកម្មបន្ថែមទៀត ទៅកាន់ប្រទេសបារាំង និងប្រទេសអឺរ៉ុបដទៃទៀត ស្របពេលដែលប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហ ប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម និងដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែមទៀត។ ក្នុងជំនួបជាមួយនឹង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា កាលពីថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ថ្វីបើស្ថានភាពជំងឺកូវីដ- ១៩ មានលក្ខណៈប្រសើរឡើងវិញ តែការនាំចេញកសិផលមួយចំនួនរបស់កម្ពុជា នៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។ ឯកឧត្តម វេង សាខុន បានលើកឡើងថា វិបត្តិធំ២នេះ បាននិងកំពុងធ្វើឱ្យតម្លៃប្រេង សាំង និងការដឹកជញ្ជូនកើន ឡើងទូទាំងពិភពលោក ដែលជាឧបសគ្គរាំងស្ទះ ដល់ការ អភិវឌ្ឍវិស័យកសិកម្ម ជាពិសេស ធ្វើឱ្យការនាំចេញផលិតផលកសិកម្មមួយចំនួន របស់កម្ពុជា ធ្លាក់ចុះ។ ជាមួយគ្នានេះ ឯកឧត្តម វេង សាខុន ស្នើឱ្យរដ្ឋាភិបាលបារាំង ផ្តល់ឱកាសដល់កម្ពុជាអាចនាំចេញកសិផលទៅទីផ្សារបារាំង និងអឺរ៉ុប ថែម ទៀត ជាពិសេសអង្ករ។ ឯកឧត្តមសង្ឃឹមថា ភាគីបារាំងទទួលយកសំណើនេះ នឹងបន្តជួយគាំទ្រជាធនធានថវិកា និងចែករំលែកបទ ពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ និងជលផល រួមទាំង វារីវប្ប កម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។ យោងតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រយៈពេល ៤ ខែឆ្នាំ ២០២២នេះ កម្ពុជា ទទួលបានចំណូល ពីការនាំ ចេញកសិផលជាង ១ ៥៧២ លានដុល្លារ។ ក្នុងនោះ ការនាំ ចេញអង្ករចំនួន ១៨៩ លានដុល្លារ ស្រូវ ២៩៦ លានដុល្លារ និងកសិផលក្រៅពីស្រូវអង្ករ ចំនួន ១ ០៨៧ លាន ដុល្លារ៕ប្រភពៈក្រសួងព័ត៌មាន
You might like

លទ្ធផលក្រោយបញ្ចប់កិច្ចប្រជុំ GBC កម្ពុជា-ថៃ បានទទួលការសាទរ និងគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រទេសធំៗទាំងសហរដ្ឋអាមេរិក និងចិន!!!
08/08/2025
2 Likes
47

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានចំនួន២ស្តីពីការផ្តល់អាវុធនិងដ្រូនរបស់បរទេសនិងផែនការរបស់មេដឹកនាំថៃ ដើម្បីធ្វើឃាដលើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត !!!
06/08/2025
7 Likes
44

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អង្គភាពថ្មីក្រសួងមហាផ្ទៃ ស្របតាមមុំនៃយុទ្ធសាស្រ្តបញ្ចកោណ !!!
21/01/2025
286 Likes
787