ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ក្រុងប៉ោយប៉ែត ៖ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២ និង៤៩នាទីយប់ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អៀង រ៉ន ភេទប្រុស អាយុ ២៣ឆ្នាំ

វត្ថុតាងរួមមាន ៖

១.ម្សៅម៉ត់សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១៣៦កូនថង់

២.ថ្នាំគ្រាប់ពណ៌ផ្កាឈូក មានរូប(ស្តុបប៊ឺរី)ចំនួន ៥១គ្រាប់

៣.ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ មានអក្សរ V l ចំនួន ៣៧ គ្រាប់

៤.ថ្នាំគ្រាប់ពណ៌បៃតងមានរូប ម្គុដពីលើ ចំនួន ១៤ គ្រាប់

៥.ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរូបម្គុដពីលើ ចំនួន ១៨ គ្រាប់

៦.ថ្នាំគ្រាប់សំបកពណ៌ឈាមជ្រូកចំនួន ១០ គ្រាប់

៧.ថ្នាំកញ្ចប់ពណ៌ខៀវចំនួន ១៥ កញ្ចប់

៨.ថ្នាំកាហ្វេសប្បាយចំនួន ០១ កញ្ចប់

៩.ថ្នាំយិន សុីន០១កញ្ចប់។

១០.ថ្នាំហែមមើ(HER MES)ចំនួន០៤កញ្ចប់

១១.ហឹបដែកចំនួន ០១

បច្ចុប្បន្ន ៖ ជនសង្ស័យម្នាក់ រួមនិង វត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការតាមនិតិវិធីបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *