ខ្លាំងមែន ពូ ម៉ន អាចបើកសង្វៀនជល់មាន់ ឡើងវិញបានយ៉ាងរលូនរាល់ថ្ងៃ សង្ស័យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប ខ្លាចបែកឆ្នាំងបាយខ្លួនហើយទេដឹង !!!

ខេត្តកណ្តាល៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា មានទីតាំង លេងភ្នាល់ល្បែង ស៉ីសង ជល់មាន់ (ជល់ខ្នាយដែក) និង ជល់មាន់ តាមអនឡាញ ផ្លែកាំបិត រួមជា ល្បែង បៀរ អាប៉ោង កំពុងបើកដំណើរការ ឡើងវិញបានយ៉ាងរលូន ដែលគេស្គាល់ថាម្ចាស់ទីតាំងនោះឈ្មោះ ពូ ម៉ន តែមិនទាន់ឃើញសមត្ថកិច្ចក្នុងមូលដ្ឋាន បើកកណ្តាប់ដៃដែក បង្ក្រាបនៅឡើយទេ ហាក់បីដូចជាមិនហ៊ានបង្រ្កាប ខ្លាចបាត់ចំណូលក្រៅផ្លូវការខ្លួននិងបក្ខពួកចឹង។ ប្រភពបានបញ្ជាក់ថា ទីតាំង ល្បែងខាងលើនេះ ស្ថិតនៅចំនុចភូមិ ប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ជាប់ព្រំប្រទល់ ឃុំ សំពៅពូន ស្រុកព្រែកស្តី ខេត្តកណ្តាល ដែលមានម្ចាស់ទីតាំងនោះ ឈ្មោះ ពូ ម៉ន ។

ដោយយោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ ទីតាំងមួយនេះបានបើកដំណើរការជារៀងរាល់ថ្ងៃ ស្វាគមន៍អោយក្រុមអ្នកញៀនល្បែងចូលចាក់លុយភ្នាល់ដាក់លុយ ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកង ផ្តុំក្បាលគ្នាយ៉ាងពពាក់ពពូន ហើយលេងជល់មាន់ក្នុងមួយគូៗ វិញ ចាញ់ឈ្នះ រាប់លានរៀនផងដែរ។

សូមបញ្ជាក់ ៖ នាពេលកន្លងទៅថ្មីៗនេះ ក្រុមអ្នកសារព័ត៌មាន ក៏ធ្លាប់បានរាយការណ៍ ជូនលោកមេប៉ុស្តិ៍ ព្រែកស្ដី និង លោក សុឹម ឃាង អធិការ ស្រុក កោះធំ ២-៣ ដង រួចមកហើយ តែបែរជានៅតែសង្កេតឃើញថា ទីតាំងល្បែងស៊ីសងមួយនេះ នៅតែបើកដំណើរការ យ៉ាងរលូនដដែល ទោះបីជាលោកអធិការ បានអះអាងប្រាប់សារព័ត៌មានថា លោកបានបញ្ជារអោយកម្លាំងចុះទៅបង្រ្កាបហើយយ៉ាងណាក៏ដោយ។

យោងតាមប្រភពពីស្រ្តីម្នាក់ដែលរស់នៅក្បែរទីតាំងនោះ បានអោយដឹងថា រាល់ថ្ងៃនេះ គាត់ មិនមានការសប្បាយចិត្តសោះ ដោយសារ ប្តីរបស់គាត់ បានញៀនល្បែង ហើយយកលុយ ទៅចាក់ភ្នាល់ជារៀងរាល់ថ្ងៃ ពេលខ្លះ ប្តីគាត់ លេងចាញ់ល្បែងម្តងៗ បែរជាមកឈ្លោះប្រកែក ជាមួយខ្ញុំទៀតផង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងនាំគ្នារិះគន់ទៅលើ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនគួរមើលរំលង ទីតាំងល្បែងស៊ីសងរបស់ ពូ ម៉ន មួយនេះទេ ដើម្បីថែរក្សាសុខសុវត្ថិភាព សន្តិសុខ និង សណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាជន និង សង្គមជាតិ ព្រោះដឹងហើយថា ទីណាមានបនល្បែងសុីសង ទីនោះ តែងតែកើតមាន ករណីយាចោរលួច ឆក់ ប្លន់ និង អំពើរហឹង្សា ក្នុងគ្រួសារ និងជូញដូរគ្រឿងញៀនជាដើមល។ល។

ប្រជាពលរដ្ឋបានចោទជាសំនួរថា តើក្រសួងមហាផ្ទៃដែលបានដាក់ចេញនូវគោលនយោបាយដើម្បីភូមិឃុំមានសុវត្ថិភាព អោយមន្ត្រីថ្នាក់ក្រោម គ្រប់មូលដ្ឋាន យកទៅអនុវត្ត ដើម្បីលុបបំបាត់ សកម្មភាពអសន្តិសុខក្នុងសង្គម ចុះហេតុអ្វី បានជាការបើកសង្វៀនជល់មាន់របស់ឈ្មោះ ពូ ម៉ន អាចបើកដំណើរការជារៀងរាល់ថ្ងៃ បានឡើងវិញដ៏ដែល ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *