ជនជាតិវៀតណាម ម្ចាស់សង្វៀនជល់មាន់កោះធំ នាំគ្នាព្រួត វ៉ៃ ម្ចាស់សង្វៀនជល់មាន់ស្រុកស្អាង២នាក់របួស នៅកាស៊ីណូ កាឡាក់ស៊ីជ្រៃធំ សង្ស័យភ្នាល់ល្បែងចាញ់ហើយ.!!!

ខេត្តកណ្តាល ៖ ប្រភពបែកធ្លាយរឿង វ៉ៃតប់គ្នា រវាងជនជាតិវៀតណាម និងជនជាតិខ្មែរ ខណៈកំពុងប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់ដាក់ប្រាក់ ក្នុងមួយគូៗ រាប់ពាន់ម៉ឺនដុល្លារ នៅក្នុងកាស៊ីណូ យីហោ (កាឡាក់ស៊ីជ្រៃធំ) ស្ថិតភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បណ្តាលអោយជនជាតិខ្មែរចំនួន២នាក់ រងរបួស ចំណែកជនជាតិវៀតណាមជាអ្នកបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី,,,,ដែលករណីបង្កហិង្សានេះ កើតឡើងកាលពីវេលាម៉ោង១៧និង៤០នាទី ត្រូវនិងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

ជនបង្កមានឈ្មោះ ង្វៀង​ ប៊ិន ភេទប្រុស​ អាយុ៥២ឆ្នាំ​ ជនជាតិវៀតណាម​ រស់នៅភូមិឃុំកេីតហេតុ​ មុខរបរ​ មេការកាស៉ីណូ រួមនឹងបក្សពួកប្រមាណជិន១០ នាក់ បានប្រើហិង្សាព្រួតវ៉ៃ ជនជាតិខ្មែរ២នាក់ ដែលគេស្គាល់ថា ជាម្ចាស់សង្វៀនជល់មាន់ប្រចាំស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះទី១មានឈ្មោះ ស្រៀ​ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិព្រែករុន​ ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្ដាល​។ ជនរងគ្រោះទី២មានឈ្មោះ​ ម៉ុន​ វណ្ណា​ ភេទប្រុស​ អាយុ៥៩ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិលេខ១​ សង្កាត់ស្វាយរលំ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​។

បើយោងប្រភពច្បាស់ការពីកន្លែងកើតហេតុបានអោយដឹងថា បន្ទាប់ពីជនជាតិវៀតណាមនិង ជនជាតិខ្មែរ ដែលជាម្ចាស់សង្វៀនជល់មាន់ដូចគ្នា មួយនៅស្រុកកោះធំ មួយនៅស្រុកស្អាង ពេលកំពុងតែនាំគ្នាលេងភ្នាល់ ស្រែកហូកញ្ធ្រៀវ ស្រាប់ប្រកែកគ្នារឿងចចារយកមាន់ពីវៀតណាម មកជល់ រួមនឹងរឿងលុយដែលខ្ចីគ្នាចំនួន​១លានរៀល ហើយប្រកែកគ្នារហូតដល់តឹងសរសៃ ក ដាក់គ្នា ទើបឈានដល់ការប្រើហិង្សា នាំគ្នាព្រួតវ៉ៃ ផ្អើលពេញក្នុងកាស៊ីណូ (កាឡាក់ស៊ីជ្រៃធំ) បែកហ្វូងគ្នាតែម្តងទៅ។

បន្ទាប់ពីមានករណីប្រើហិង្សាដាក់គ្នា ដោយសារគងសម្តីពេលកំពុងលេងភ្នាល់ជល់មាន់ មហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋ សូមសំណូមពរទៅដល់លោកអភិបាលខេត្ត្តកណ្តាល.លោកមេបញ្ជាការអវុធហត្ថខេត្ត.លោកស្នងការខេត្ត និង លោកអធិការស្រុក.សូមមេត្តាដាក់កម្លាំងចុះបង្ក្រាប និងអោយម្ចាស់ (កាស៊ីណូ កាឡាក់ស៊ីជ្រៃធំ) ធ្វើកិច្ចសន្យា ហាមមិនអោយមានជនជាតិខ្មែរចូលទៅលេងភ្នាល់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូខ្លួនទៀតឡើយ បើតាមច្បាប់អនុញ្ញាតគឺអោយតែជនបរទេសចូលលេងតែប៉ុណ្ណោះ.សូមអរគុណ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *