ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីប្រារព្ធពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន០៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ !!!

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ឯកឪត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន០៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានអានរបាយការស្វាគមន៍ និងរាយការជូនអំពីលទ្ធផលការងារដែលរដ្ឋបាលស្រុកបាន ផ្តល់សេវាសាធារណ:ជូនពលរដ្ឋកន្លងមក ការងារអភិវឌ្ឍន៍ មូលដ្ឋាន ការដោះស្រាយគ្រោះធម្មជាតិផ្សេងការងារដាំដុះ/កសិកម្ម ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និង ការដោះស្រាយបញ្ហាប្រឈមនានា។ ឆ្លើយតបសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ អាជ្ញាធរបានសម្រេចធ្វើផ្លូវជូនប្រជាពករដ្ឋចំនួន៥ខ្សែ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានបន្តថាការកសាងប្រព័ន្ធគមនាគមន៍ គឺជាបង្កើតសសៃឈាមសេដ្ឋកិច្ចសម្រាប់ វិស័យដឹកជញ្ជូនពហុមធ្យោបាយ តភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងអភិវឌ្ឍរបៀងសេដ្ឋកិច្ចគន្លឹះឲ្យកាន់តែមានលក្ខណៈងាយស្រួលនិងប្រកួតប្រជែង ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍ប្រជាពលរដ្ឋ។

ដូចនេះការបើកការដ្ឋាន កសាងផ្លូវបេតុងចំនួន៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ នៅស្រុកភ្នំស្រុកនៅព្រឹកនេះ នឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលនានារបស់ខេត្តបន្ទាយមានជ័យ ក្នងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមូលដ្ឋាន បង្កើនល្បឿនក្នុងការធ្វើដំណើរ ដឹកជញ្ជូន និងបានតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចនានា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមបោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឲ្យបានគ្រប់គ្នា និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងបំលែងខ្លួនថ្មី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *