លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ខេត្តកំពង់ធំ គ្មានចំណាត់ការ បង្ក្រាបក្រុមកាប់បំផ្លាញព្រៃឈើចម្រុះ យកធ្វើអុសម៉ែត្រគូប លក់ឡើយ !!!

ខេត្តកំពង់ធំ ៖ ឈើព្រៃចម្រុះរាប់ពាន់ម៉ែត្រគូប ត្រូវបានមេឈ្មួញកាប់បំផ្លាញ ដឹកចេញទៅលក់ នៅតាមខេត្តក្រុងផ្សេងៗ បានយ៉ាងរលូន មិនឃើញមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការបង្ក្រាបឡើយ សង្ស័យត្រូវរ៉ូវគ្នាអស់ហើយ។

ប្រភពព័ត៌មានបានអោយដឹងថា៖ ទីតាំងដែលកាប់បំផ្លាញធនធានធម្មជាតិឈើចម្រុះ គឺស្ថិតនៅក្នុងភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលមាន លោក សៅ វណ្ណី ជានាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ គ្រប់គ្រង។

មហាជនបានដាក់ការសង្ស័យថា ប្រហែលជាលោក សៅ វណ្ណី មានការឃុបឃិតគ្នាជាប្រព័ន្ធ អស់់ហើយ ទើបបានជាថៅកែអុស ដែលមានឈ្មោះ គាត់ សុខា (ហៅថា) លាក់ខ្លួនពួនអាត្មានៅក្នុងស្រុកសណ្ដាន់ ដើម្បីបំផ្លាញនូវធនធានធម្មជាតិឈើចម្រុះ អស់រយៈពេលរាប់ឆ្នាំមកហើយ រឿងអី ជំនាញមិនស្គាល់ ហើយបើថាគ្មានការទំនាក់ទំនង ឬឃុបឃិតគ្នាជាប្រព័ន្ធទេ! ហេតុអ្វី? បានជាមានឡានដឹកអុសរបស់លោកថៅកែរូបនេះ វិលកង់ចេញពីព្រៃ ម្តេចនិងរួចទៅ?។

បើទោះបីជា ករណីទីតាំងដែលកាប់បំផ្លាញនូវធនធានសម្បត្តិធម្មជាតិឈើចម្រុះ យកមកធ្វើជាអុសម៉ែត្រគូបលក់ ខាងលើនេះ ក្រុមអ្នកសារព័ត៌មាន បានខលទូរស័ព្ទទៅ រាយការណ៍ជូនគ្រប់ជំនាញរដ្ឋបាលព្រៃឈើ ជាច្រើនលើក ច្រើនសារ ក៏ដោយ ត្រឹមតែឆ្លើយថា ចាំអោយកូនចៅចុះទៅមើល តែមិនឃើញចុះមកបង្ក្រាបនោះទេ។

ជាក់ស្តែង កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានរង់ចាំមើលថា តើជំនាញចុះទៅ ឬមិនចុះទៅ គឺអត់ឃើញចុះទៅនោះទេ! គឺពិតដូចជាពាក្យចាស់លោកពោលថា៖ កន្ទេលធំ បន្លំដេក ត្រីងៀតឆ្លៀតពងមែន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *