ទីតាំងល្បែងសុីសងភ្នាល់តាមប្រព័ន្ធអនឡាញ ក្នុងភូមិ ព្រែកមហាទេព ខេត្តបាត់ដំបងមិនទាន់ឃើញលោក ពេជ្រ សារ៉ែន ដឹកនាំកម្លាំងចុះបង្ក្រាបនៅឡើយទេ.!!!

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដោយយោងតាមប្រភពនៃព័ត៌មាន បានរាយការណ៍មកថា៖ មានល្បែងស៊ីសងដាក់លុយ ចាក់តាមប្រព័ន្ធអនឡាញ ដែលមានទីតាំងស្ថិតនៅចំនុចភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង កំពុងបើក

ទ្វារ ស្វាមាគមន៍ អោយភ្ញៀវក្រុមដែលញៀនល្បែង ចូលទៅលេងយ៉ាងអនាធិតេយ្យ ខួបប្រាំង ខួបវស្សា មកយូហើយ ប៉ុន្តែ! មិនទាន់ឃើញលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ទើបឡើងមកថ្មី ដឹកនាំកម្លាំងចុះបង្ក្រាបនៅឡើយទេ សង្ស័យលោកទុកសម្រាប់លម្អទីក្រុង ព្រោះបានទទួលសំណូកសូកប៉ាន់ ពីម្ចាស់អនឡាញហើយទេដឹង?។

ប្រជាពលរដ្ឋ សូមសំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង និង ឯកឧត្តម សុខ លូ ទើបតែឡើងមកកាន់ជាអភិបាលថ្មីនៃខេត្តបាត់ដំបង សូមមេត្តាដាក់កម្លាំងគណ:កម្មការខេត្ត ចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំងអនឡាញខាងលើផងទាន! ដើម្បីភូមិឃុំក្រុងមានសុវត្ថិភាពទាំង៧ចំនុច ជូនដល់ពលរដ្ឋ និងដើម្បីធាបាន នៅការលុបបំបាត់អំពើចោរកម្មផ្សេងៗ ដែលកើតឡើងចេញពីការចាញ់ល្បែង និងអំពើហឹង្សាក្នុងគ្រួសារ។ល។

ជំវិញក្នុងករណីខាងលើនេះ សារព័ត៌មានយើងខ្ញុំ ធ្វើការចុះផ្សាយទៅនេះ ក្នុងនាមជាព្រាប នាំសារ ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានជ្រាប និងមានចំណាត់ការ បង្ការ ទប់ស្កាត់ និងបង្រ្កាប ទាន់ពេលវេលាតែប៉ុណ្ណោះ! មិនបាន បង្អាប់បង្អោន ឬជាន់ពន្លិច បុគ្គលណាម្នាក់ អោយរើសអើងឡើយ ហើយបើសាម៉ីខ្លួន ដែលជាប់ពាក់ព័ន្ធ គិតថាការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាព សុក្រឹត និងមិនយុត្តិធម៌ សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំ រង់ចាំស្រាយបំភ្លឺឡើងវិញ រៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ ៖ Tell.០៩២ ៩១៧៧០៨ / ០៩៧ ៥៦៥៦៣៩៣

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *