ខេត្តកំពត៖ ដោយយោងតាមប្រភពព័ត៌មានបានរាយការណ៍មកថា៖ ទីតាំងជល់មាន់និងអាប៉ោង ដុះស្លែរ មួយកន្លែង នៅចំណុចអូរតូច ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កំពុងបើកដំណើរការ អោយក្រុមអ្នកញៀនលេងល្បែងស៊ីសង ចូលទៅលេង យ៉ាងពពាក់ពពូន ដោយមិនខ្លាច លោក ហោ វណ្ណា អធិការក្រុងកំពត បន្តិចសោះ! តើលោកអធិការ បានដឹងហើយឬនៅ រឺក៏លោកបានដឹងហើយ មិនហ៊ានបង្ក្រាប ព្រោះខ្លាចអំណាចម្ចាស់ទីតាំង ធំជាងលោក?។
ប្រជាពលរដ្ឋជាច្រើនសំណូមពរ ទៅដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត សូមចាត់មន្ត្រីជំនាញក្រោមឱវាទខេត្ត ចុះពិនិត្យស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្ក្រាបផងទាន! ព្រោះម្ចាស់ទីតាំងជល់មាន់ខាងលើ មានខ្នងបង្អែកធំជាង លោក ហោ វណ្ណា អធិការក្រុងកំពត ទៅទៀត! នេះបើយោងតាមប្រភពនៃព័ត៌មាន។
ដោយយោងតាមប្រភពត្អូញត្អែរពីប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា៖ ទីណាអោយតែមានល្បែងស៉ីសង នៅក្នុងភូមិឃុំស្រុកនោះ គឺតែងតែមានការ ឆបោក លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិអ្នកដទៃ និងកើតមានអំពើហឹង្សាក្នុងគ្រួសារជាក់ជាមិនខាន បង្កអោយសង្គមគ្រួសារមួយគ្មានភាពកក់ក្តៅ ជៀសឥទ្ធិពល ដល់ប្រពន្ធកូន មិនតែប៉ុណ្ណោះ អាចនិងបែកបាក់គ្រួសារ ក៏ដោយសារតែ បំភ្លេចល្បែងទាំងនេះមិនបាន។
ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំ ធ្វើការចុះផ្សាយទៅនេះ ក្នុងនាមជាព្រាប នាំសារ ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានជ្រាប និងមានចំណាត់ការ បង្ការ ទប់ស្កាត់ និងបង្រ្កាប ទាន់ពេលវេលាតែប៉ុណ្ណោះ! មិនបាន បង្អាប់បង្អោន ឬជាន់ពន្លិច បុគ្គលណាម្នាក់ អោយរើសអើងឡើយ ហើយបើសាម៉ីខ្លួន ដែលជាប់ពាក់ព័ន្ធ គិតថាការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាព សុក្រឹត និងមិនយុត្តិធម៌ សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំ រងចាំស្រាយបំភ្លឺឡើងវិញ រៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖
☎️:Tell.០៩២ ៩១៧ ៧០៨
☎️:Tell.០៩៧ ៥៦៥ ៦៣៩៣