ប្រជាពលរដ្ឋប្រុស ស្រីចំនួន៨៧នាក់ វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រព្រំដែន កម្ពុជា ថៃ !!!

ខេត្តបន្ទាយមានជ័យ ៖ វេលាម៉ោង ០៩ និង២០នាទីដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .និងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោក ៨១៥ .កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃចំនួន ០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ខន វិរៈ មន្រ្តីប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាចំនួន ០២នាក់ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព បានធ្វើការត្រួតពិនិត្យ ប្រជាពលរដ្ឋថៃ រថយន្តថៃដឹកទំនិញឆ្លងកាត់ និងណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលចេញចូលនៅច្រកទ្វារតំបន់ម៉ាឡៃ ពីវិធីបង្កាការពារ ការរាលដាលនៃជំងឺ Covid-19 នៅច្រកទ្វារតំបន់ម៉ាឡៃ ។

វេលាម៉ោង ១១:០៥នាទី ប្រជាពលរដ្ឋចំនួន ២៤នាក់ (ស្រី១៣នាក់ កុមារ០២នាក់) វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចកំពង់បងសល់) ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០៧គឺៈ

១. ខេត្តបាត់ដំបងចំនួន ០៩នាក់

២. ខេត្តសៀមរាបចំនួន ០៣នាក់

៣. ខេត្តបន្ទាយមានជ័យចំនួន ០៥នាក់

៤.ខេត្តពោធិសាត់ ចំនួន ០៣នាក់

៥.ខេត្តកំពង់ធំចំនួន ០១នាក់

៦. ខេត្តកំពង់ស្ពឺចំនួន ០១នាក់

៧. ខេត្តប៉ៃលីនចំនួន ០២នាក់

បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច​ កម្លាំង​ប៉ុស្តិ៍​សង្កែចំនួន ០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង កម្លាំងកងពល៥១ បាន​ប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ។

វេលាម៉ោង ១៥:០០នាទី ប្រជាពលរដ្ឋចំនួន ៦៣នាក់ (ស្រី២៥នាក់ កុមារ២១នាក់) វិលត្រឡប់​ពីប្រទេសថៃ តាមភូមិសាស្រ្ត​ប៉ុស្តិ៍ចំបក់ ពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន ០៥គឺ៖

១..ខេត្តបន្ទាយមានជ័យ២៦នាក់

២.ខេត្តបាត់ដំបង ០២នាក់

៣.ខេត្តសៀមរាប ១៥នាក់

៤.ខេត្តពោធិ៍សាត់ ០៧នាក់

៥ .ខេត្តកំពង់ធំ ១៣នាក់

​ បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច​ កម្លាំងប៉ុស្ដិ៍ចំបក់ចំនួន ០២នាក់ ដឹកនាំដោយ​លោកវរសនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ សហការជាមួយ​គ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព កម្លាំង​ផ្នែកសឹក​រង​ស្រុក​ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បាន​ប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *