ប្រ៊ុចសែល (Reuters) – កងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនមិនដកខ្លួនចេញទេ ប៉ុន្តែបានប្រមូលផ្តុំគ្នាឡើងវិញ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសរបស់ទីក្រុងមូស្គូអំពីការកាត់បន្ថយប្រតិបត្តិការយោធាជុំវិញទីក្រុងគៀវ។
“យោងតាមការស៊ើបការណ៍របស់យើង អង្គភាពរុស្ស៊ីមិនដកខ្លួនទេ ប៉ុន្តែដាក់ទីតាំងឡើងវិញ។ រុស្ស៊ីកំពុងព្យាយាមប្រមូលផ្តុំឡើងវិញ ផ្គត់ផ្គង់ឡើងវិញ និងពង្រឹងការវាយលុករបស់ខ្លួននៅក្នុងតំបន់ Donbas” លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែល។
“ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីរក្សាសម្ពាធលើទីក្រុង Kyiv និងទីក្រុងផ្សេងៗទៀត។ ដូច្នេះយើងអាចរំពឹងថានឹងមានសកម្មភាពវាយលុកបន្ថែមទៀត ដែលនាំមកនូវការឈឺចាប់កាន់តែខ្លាំងឡើង» ៕ ប្រភពៈReuters Headline