ចុះហេតុអ្វី ?ស្រុកស្វាយលើ និង ស្រុកជីក្រែង ឡធ្យូង មានស្តង់ដារពីរខុសគ្នា ក្នុងខេត្តសៀមរាបតែមួយ.!!!

ខេត្តសៀមរាប ៖ ពិនិត្យជាក់ស្តែង កន្លងទៅថ្មីៗនេះនៅក្នុងស្រុកស្វាយលើ ត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដឹកនាំកម្លាំងសហការ ចុះបិទទីតាំង (ឡដុតធ្យូង) របស់ប្រជាពលរដ្ឋ ដែលប្រកបមុខរបរដុតធ្យូងលក់ បន្តអោយក្រុមឈ្មួញកណ្តាល គ្រាន់និងបានកម្រៃផល ផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយនេះ តែនៅដើមឆ្នាំ២០២២ ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយលើ មិនអាចបន្ត អាជីវកម្ម ដុតធ្យូង លក់ បានទៀតទេ។

ដោយឡែកនៅក្នុងស្រុកជាក្រែង ឯណោះវិញ

? កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រុមសារព័ត៌មានជាច្រើនអង្គភាព រួមនិងសារព័ត៌មាន (គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍)បានចុះថតផ្ដិតយករូបភាពជាក់ស្ដែង នៅឃុំខ្វាវ ភូមិពង្រលើ ពង្រក្រោម ឃើញសម្បូរ ឡដុតធ្យូង របស់ប្រជាពលរដ្ឋរីកដូចផ្សិតកំពុងដំណើរការដុតធ្យូងយកលក់អោយឈ្មួញកណ្ដាល បានដោយរលូន។ ប៉ុន្តែ? លោក ពៅ ប៊ុនធឿន ជាអភិបាលស្រុកជីក្រែង.លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត.លោក ម៉ុង ប៊ុនលីម មេខណ្ឌរដ្ឋបាលខេត្ត. លោក ទី ប៊ុនចម មេតំបន់បរិស្ថានឧទ្យានអភិរក្សព្រៃស្រោងបឹងពែរ.លោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលខ្វាវ មិនបានអនុវត្តតាមគោលការណ៍ របស់ថ្នាក់ដឹកនាំនោះទេ នៅតែបណ្ដែតបណ្ដោយ អោយប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ ស្ថិតនៅស្រុកជីក្រែង នៅតែបន្តកាប់បំផ្លាញព្រៃឈើ ទាំងតូច ទាំងធំ ក្នុងដែន ឧទ្យានព្រៃអភិរក្សបឹងពែរ ដដែល សង្ស័យថា អស់លោក បានទទួលលាភសក្ការៈពីក្រុម ប្រកបមុខរបរ ដុតធ្យូង លក់ អស់ហើយមើលទៅនោះ? ទើបបានជាមិនទាន់ឃើញដឹកនាំកម្លាំងចុះបង្ក្រាបសោះ។

ក្នុងខណៈនោះផងដែរ មន្ត្រីអង្គការក្រៅស៉ីវិល ឃ្លាំមើល ឧទ្យានព្រៃអភិរក្សបឹងពែរ បានបង្ហើប អោយក្រុមសារព័ត៌មានយើងដឹងថា លោក វណ្ណ សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ជាអ្នកដើរប្រមូលលុយ ពីក្រុមដឹកជញ្ជូនឈើស្រស់ និង ឈើងាប់ យកទៅលក់ និង ដុតក្នុងឡធ្យូង ជារៀងរាល់ខែ ជាថ្នូរនិងលាភសការៈ ចែកគ្នីគ្នា ធ្វើមានបាន ដោយគ្មានចំណាត់ការបង្ក្រាបឡើយ។

មន្ត្រីអង្គការក្រៅស៊ីវិល ឃ្លាំមើល ឧទ្យានព្រៃអភិរក្សបឹងពែរ និងមហាជនគ្រប់មជ្ឈដ្ឋាន សូមសំណូមពរ ទៅដល់ ទេសរដ្ឋមន្ត្រី វេង សុខុន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមមេត្តា ដាក់កម្លាំងក្រោមឱវាទ ចុះសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និង បង្ក្រាប បទល្មើសខាងលើ អោយបានទាន់ពេលវេលាផងទាន បើពុំដូច្នោះទេ ឧទ្យានស្រោងព្រៃអភិរក្សបឹងពែរ ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ទៅថ្ងៃខាងមុខឆាប់ៗនេះ និងរលាយហិនហោចដោយស្នាដៃ អជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមួយចំនួនតូច ប្រចាំការនៅតំបន់នោះជាក់ជាមិនខាន។

ជុំវិញនៃការចុះផ្សាយ ព័ត៌មានខាងលើ សារព័ត៌មានយើងខ្ញុំធ្វើការផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ និងជា កញ្ចក់ ឆ្លុះបញ្ចាំង ពីរឿងល្អ និង អាក្រក់ ពីសង្គម ដើម្បីជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅកម្ពុជា បានជ្រួតជ្រាប ព័ត៌មានមួយនេះ តែប៉ុណ្ណោះ! ក្នុងនាម រិះគន់ ក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គល មួយណាអោយរើសអើងឡើយ បើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាពសុក្រឹត្យ និងយុត្តិធម៌សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំរងចាំធ្វើការផ្សាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖

Tell.092 917708

Tell 097 5656393 សូមអរគុណ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *