ជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីចោរកម្មលួចដំឡូងមី សមត្ថកិច្ចធ្វើការឆែកឆេមានម្ស៉ៅក្រាមសរថ្លា !!!

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ កាលពីវេលាម៉ោង០៨ និង៥០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការង និងដោយថា គោរពបទបញ្ជារពីលោក វរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ មានការសម្របសម្រួលនិតិវិធីពីលោកកែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខខេត្តររនគិរីដឹកនាំដោយលោក វរសេនីយ៍ត្រី គង់សុភីអធិការរងដឹកនាំកម្លាំងជំនាញសហការនិងប៉ុស្តិ៍នគរបាលឃុំសោមធំដោយមានការរាយការណ៍មានករណីចោរកម្មលួចដំឡូងមី កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុបានជួបមុខសញ្ញាជនសង្ស័យនៅចំនុចភូមិ សោមគល់ ឃុំ សោមធំស្រុកអូរយ៉ាដាវខេត្តរតនគិរី បានធ្វើការឆែកឆេទៅលើជនសង្ស័យបានឃើញម្ស៉ៅក្រាមសរថ្លា ។

វត្ថុតាងរួមមាន ៖

១-ម្ស៉ៅក្រាមពណ៌សរថ្លាសង្ស័យថ្នាំញៀន០១កញ្ចប់តូចនិងសម្ភារៈសេពមកមួយចំនួន។

២-ម៉ូតូម៉ាក(វ៉ែវអាល់ហ្វាពណ៌ទឹកប៊ិច)ស្លាកលេខគ្មានចំនួន០១គ្រឿង។

បច្ចុប្បន្ន ៖ ជនសង្ស័ុយត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលស្រុកអូរយ៉ាដាវដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តរតនគិរី តាមនិតិវិធីបន្ត ៕ ដោយៈ លោកស្រី គង់ ស្រីញ៉ ជំនួយការ

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *