តើលោក អ៊ួច ម៉ៅ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ អាចបង្រ្កាបទីតាំងជល់មាន់និងអាប៉ោងខុសច្បាប់របស់លោក​ ជួន ឡេង បានដែរឫទេ? ក្រោយពីលោកធ្លាប់ហៅសារមុីខ្លួនពាក់ព័ន្ធធ្វើកិច្ចសន្យាម្តងហើយ !!!

ចេញផ្សាយ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

www.cambodiastardailynews.com

ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393

ខេត្តឧត្ដរមានជ័យ ៖ តើជាការពិតដូចពលរដ្ឋលើកឡើងដែរទេថា លោក អ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ កំពុងត្រូវថ្នាំសណ្តំអ្នកបើកវង់ល្បែងជល់មាន់ និង អាប៉ោង ខុសច្បាប់របស់ ឈ្មោះ ជួន ឡេង ដែលកំពុងបើកលេងបានយ៉ាងរលូនឡើងវិញហើយ ក្រោយពីលោកអធិការធ្លាប់ដឹកនាំកម្លាំងចុះបង្ក្រាប និងបានធ្វើកិច្ចសន្យា អោយលោក ជួន ឡេង បញ្ឈប់បើកវង់ល្បែងស៊ីសងម្តងហើយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

ប្រជាពលរដ្ឋនាំគ្នារិះគន់យ៉ាងចាស់ដៃ ទៅលោក អ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទថា៖ ការបង្ក្រាប ទីតាំងជល់មាន់លោក ជួន ឡេង កាលពីខែមករា គឺលោកអធិការលេងឆាកល្ខោន បិទបាំងថ្នាក់លើ កុំអោយស្ដីបន្ទោស និងដោះខ្លួនមិនអោយមានការពាក់ព័ន្ធប៉ុណ្ណោះ! ដោយឡែកបច្ចុប្បន្ននេះ លោក ជួន ឡេង កំពុងតែបើកទីតាំងជល់មាន់ និងអាប៉ោង ស៊ីសងខុសច្បាប់បាយ៉ាងរំភើយ ដោយមិនរំខានដល់លោក អ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ បង្ក្រាបឡើយ។

ប្រជាពលរដ្ឋសង្ឃឹមថា៖ លោកឧត្ដមសេនីយ៍ទោ ហ៊ួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ លោកបានជ្រាបព័ត៌មាននេះហើយ លោកមិនបណ្តែតបណ្ដោយអោយទីតាំងជល់មាន់របស់លោក ជួន ឡេង ដំណើរការតទៅទៀតនោះទេ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិទាំង៧ចំនុច។

ដោយយោងតាមប្រភពពីសមត្ថកិច្ចម្នាក់ដែលមិនពេញចិត្តនិងស្អប់ខ្ពើមល្បែងស៊ីសងខុសច្បាប់ សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នេះ លោក ជួន ឡេង បានណាត់ជល់មាន់ និង អាប៉ោង ស្ថិតក្នុងភូមិក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដោយប្រើមូលដ្ឋានថ្មី ចល័តទីតាំងលេង ដោយមានការណាត់ជួបគ្នាតាមទូរស័ព្ទ តាមការចង្អុលបង្ហាញពីសមត្ថកិច្ចក្នុងមូលដ្ឋានមួយចំនួនតូច ដែលបាទទួលសំណូកពីលោក ជួន ឡេង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *