មានករណីគ្រោះថ្នាក់អគ្គីភ័យ ឆេះរោងដាក់សម្ភារៈពិធីអាពាហ៍ពិពាហ៍ ត្រង់ចំណុចផ្ទះលេខ១៥ ផ្លូវលំ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ !!!
ចេញផ្សាយ:ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com
ដោយៈកញ្ញា ឡាយ ចាន់ដាលីន
រាជធានីភ្នំពេញ: វេលាម៉ោង១១:១៥នាទី លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ គ្រប់គ្រងកន្លែងកើតហេតុ និងអន្តរាគមន៍ពន្លត់អគ្គីភ័យប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ការិយាល័យអគ្គីភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ព្រមទាំងមានការជួយអន្តរាគមន៍ពន្លត់ពីរថយន្តអគ្គីភ័យក្រសួងមហាផ្ទៃ ០១គ្រឿង, រថយន្តអគ្គីភ័យសាលាខណ្ឌឫស្សីកែវ ០១គ្រឿង, និងរថយន្តអគ្គីភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿង។
មូលហេតុ ៖ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ឆេះរោងដាក់សម្ភារៈពិធីអាពាហ៍ពិពាហ៍។ ហេតុការណ៍នេះ បណ្តាលឱ្យ ឆេះរោងស្តុកសម្ភារៈពិធីអាពាហ៍ពិពាហ៍ ទំហំ ១៦.មx២៣.ម ចំនួន ០១រោង(ឆេះទាំងស្រុង), ឆេះរាលរោងដាក់ដែកជន្ទារ ទំហំ ១២.មx២៣.ម ០១រោង(ឆេះ ៥០%), ឆេះរោលជញ្ជាំងផ្ទះប្រជាពលរដ្ឋជិតខាងខូចខាតប្រហែល ១០% និងខូចខាតសម្ភារៈរៀបចំពីធីអាពាហ៍ពិពាហ៍មួយចំនួន។
- បញ្ជាក់ ៖ ក្នុងហេតុការណ៍នេះពុំបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ៕