ខេត្ដតាកែវ ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសៅរ៍០៣កើតខែផល្គុនឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦នឹង៤៥នាទី លោកវរសេនី យ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញគ្រឿងញៀនស្រុក ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសោម ល្បាតក្នុងភូមិសាស្រ្តលុះមកដល់ចំណុចខ្ទមចិញ្ចឹមមាន់មួយកន្លែងមានការសង្ស័យសមត្ថកិច្ចបានចុះពិនិត្យដែលមានម្ចាស់ឈ្មោះ ចេក មាឃ មានស្រុកកំណើតនៅភូមិដើមរំដែល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។ ក្នងការចុះពិនិត្យឆែកឆេរសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ចេក មាឃ ភេទប្រុស អាយុ ២៨ ឆ្នាំ(ម្ចាស់ខ្ទមចិញ្ចឹមមាន់) នៅភូមិដើមរំដែល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាជួញដូរសកម្ម)។
២.ឈ្មោះខាន់ បូរិន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដើមរំដែល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់)សមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមានម្សៅក្រាមថ្លាពណ៍សចំនួន០២កញ្ចាប់ , ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាកoppo និង ម៉ូតូ០២គ្រឿងម៉ាក ហុងដាឌ្រីម ( C125)ទាំងពីរ ។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០២នាក់ រួមនិងបត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តតាកែវតាមនិតិវិធីបន្ត ៕