លោក ឧត្តមសេនីយ៍ត្រី វង្ស វិត បាននាំថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ១៨,០០០,០០០រៀល ប្រគល់ជូនគ្រួសារនិវត្តន៍ជននិងគ្រួសារមរណៈ !!!

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានសមាគមន៍មិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក យី ប៊ុនរឿង នាយការិយាល័យបុគ្គលិក បានប្រគល់ថវិកា ស.ម.ន ចំនួន ១៨,០០០,០០០រៀល (ដប់ប្រាំបីលានរៀលគត់) ជូនដល់តំណាងគ្រួសារសព និងគ្រួសារនិវត្តជន ចំនួន០២នាក់ និងតំណាងគ្រួសារមន្រ្តីនគរបាលមរណៈចំនួន០១នាក់ ដូចមានរាយនាមជូនខាងក្រោម:

១.លោកស្រី រឿន សម្ផស្សតំណាងគ្រួសារសពលោកវរសេនីយ៍ត្រី ឌី ម៉ារឿន (និវត្តជន)

ទឹកប្រាក់ចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់) មរណភាព ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។

២.លោក ញាណ សារី តំណាងគ្រួសារសព លោកអនុសេនីយ៍ទោ ញាណ យុង ( និវត្តជន)ទឹកប្រាក់ចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀលគត់)មរណភាពថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១ ដោយរោគាពាធ។

៣.លោកស្រី ពុធ ថា តំណាងគ្រួសារសព លោកអនុសេនីយ៍ទោ គយ ហុន មន្រ្តីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ទឹកប្រាក់ចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀលគត់)មរណភាពថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ជួសមុខឲ្យលោកឧត្តមសេនីយ៍ទោស្នងការ បានចូលរួមសួរសុខទុក្ខគ្រួសារនិវត្តជន និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់ភរិយា-ប្តីឬម្តាយ ឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនោះផងដែរ។

តំណាងក្រុមគ្រួសារនៃសព និងក្រុគ្រួសារនិវត្តន៍ជន ក៏សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅទឹកចិត្ត មិនអាចកាត់ថ្លៃបាននូវការយកចិត្តទុកដាក់លើក្រុមគ្រួសារនៃសព និងមន្រ្តីនិវត្តន៍ជន សូមគោរពជូនពរ ពុទ្ធពរ ៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *