ជនសង្ស័យប្រុស ស្រី ចំនួន ០៨នាក់ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន !!!

ខេត្តព្រះសីហនុ ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយគោរពបទបញ្ជាដ៏ម៉ឹងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ បានចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ចំនួន០២ទីតាំង ស្ថិតនៅចំណុចក្រុមទី៤៦ ភូមិ១ សង្កាត់លេខ៤ និងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន ០៨នាក់ (ស្រី០១នាក់)។

១.ឈ្មោះ កែវ សុខា ភេទប្រុស ជនជាតិខ្មែរ អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

២. ឈ្មោះ ទី សាន្ដ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៣. ឈ្មោះ សេង សារិទ្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៤. ឈ្មោះ អ៊ុយ ឡាន ភេទប្រុស ជនជាតិខ្មែរ អាយុ ២០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៥. ឈ្មោះ ហុីម សិននី ភេទប្រុស ជនជាតិខ្មែរអីស្លាម អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិស្មាច់ដែក ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៦. ឈ្មោះ យៀន សុខតា ភេទស្រី ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មុខរបរ នារីក្នុងក្លឹបកំសាន្ត រស់នៅក្រុមទី២៩ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៧. ឈ្មោះ ប្រេស សាវិរ: ភេទប្រុស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៨. ឈ្មោះ សាន ឌឿន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មុខរបរ ជាងម៉ូតូ រស់នៅភូមិបត់គគីរ ឃុំហេងអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងរួមមាន ៖

១.ម្សៅសថ្លា ចំនួន ០៣កញ្ចប់ ទម្ងន់ស្មើនឹង ៣,៥៥g ថ្លឹងទាំងសំបក,

២.ដំបងឆក់ ០១,

៣ ទូរស័ព្ទដៃ ០៧គ្រឿង,

៤. ខ្សៀជក់ ០៣,

៥. ដបជក់ ០៥,

៦. ដែកកេះ ០៣,

៧.កន្ត្រៃ ០១,

៨. រណា ០១,

៩.ដាវ ០១,

១០.លុយខ្មែរ ៣០០.០០០រៀល។

បច្ចុប្បន្ន ៖ ជនសង្ស័យប្រុស ស្រី ចំនួន ០៨នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ អាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតីវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *