Euro 2020៖ អេស្ប៉ាញ ទម្លាក់ស្វីស ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤ក្រុមសារជាថ្មីដោយស៊ុត ១១ម៉ែត្រ !!!

Euro 2020៖ អេស្ប៉ាញ ទម្លាក់ស្វីស ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤ក្រុមសារជាថ្មីដោយស៊ុត ១១ម៉ែត្រ !!!

 

ចេញផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១

 

សាន់ភីធើស្ពើក ៖ វគ្គ ៨ក្រុម Euro 2020 ក្រុមជម្រើសជាតិអេស្ប៉ាញ បានទម្លាក់ក្រុមជម្រើសជាតិស្វីស ដែលនៅសល់គ្នា ១០នាក់ក្នុងលទ្ធផល ៣-១ ដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី មានលទ្ធភាពឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤ក្រុមចុងក្រោយ ដែលការប្រកួតបានធ្វើឡើងនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នាកីឡដ្ឋាន Saint Petersburg ប្រទេសរុស្ស៊ី ដែលជាការប៉ះគ្នាលើកទី១ ក្នុងពានអឺរ៉ុប UEFA Euro 2020នេះ។

ឈានដល់ស៊ុត ១១ម៉ែត្រកាត់សេចក្តីក្នុងលទ្ធផលសរុប ៣-១ ការប្រជែងគ្នាបានត្រឹម ៨នាទីក្រុមរហ្សនាមគោជល់អេស្ប៉ាញ រកបាន ១គ្រាប់ដោយការស៊ុតរបស់ខ្សែការពារ Jordi Alba បានយ៉ាងល្អ ហើយក៏ត្រូវបានក្រុមស្វីស តាមស្មើនៅនាទី៦៨ ដោយខ្សែ Xherdan Shaqiri ពេញ ៩០នាទី ហើយការប្រកួតក៏ឈានចូលម៉ោងបន្ថែម ១៥នាទី ២ដងបានស្មើ ១-១។

នេះជាការរកបានជ័យជំនះរបស់អេស្ប៉ាញ លើកទី១២ ចំណោម ២៣ប្រកួតនេះនឹងជាលើកទី៥ ក្នុងការប្រជែងពានធំទៅលើកក្រុមស្វីស។ ហើយនេះជាការមានឱកាសឡើងទៅដល់វគ្គ ៤ក្រុមរបស់ជម្រើសជាតិអេស្ប៉ាញ សារជាថ្មីផងដែរ បន្ទាប់ពី Euro 2016 ធ្លាក់ត្រឹមវគ្គ ១៦ក្រុមដែលជាអតីតជើងឯក ៣សម័យកាលនៃពាន UEFA Euro តំបន់អឺរ៉ុប។

ក្រុមជម្រើសជាតិស្វីស បានត្រលប់ទៅផ្ទះហាលអាវវិញត្រឹមវគ្គ ៨ក្រុមនេះ ដ្បិតជាក្រុមដែលធ្វើបានកំណត់ត្រាថ្មីដោយបានទម្លាក់ជើងឯកពិភពលោក World Cup ២០១៨ (បារាំង) កាលវគ្គ ១៦ក្រុមចេញពីពាន Euro 2020នេះ ដោយ ការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *