ខេត្តកណ្តាល : នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១៥កុម្ភ:ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនៃអធិការដ្ធាននគរបាលស្រុកកោះធំ បានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ
– ស៊ន ធី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ នៅនឹងតូបលក់ចាប់ហួយ ក្នុងភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ។
សមត្ថកិច្ចបានធ្វើតេស្តរហ័សរកជំងឺ (COVID.19)លទ្ធផលអវិជ្ជមាន(_)ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលទ្ធផលវិជ្ជមាន(+)។
វត្ថុតាងរួមមាន :
១-ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក(ice)ចចំនួន០៦កញ្ចប់
២- កាបូបដៃពណ៌ខ្មៅចំនួន០១ – ហើយនឹងសម្ភារះសម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត។
សមត្ថកិច្ចបានអោយអោយដឹងថា នាវេលាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលា ម៉ោង០៨.០០នាទី មានប្រជាពលរដ្ឋល្អ គាត់បានរាយការណ៍មកកាន់ផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ
ថាមានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចតូចលក់ចាប់ហួយរបស់ជនសង្ស័យស្ថិតនៅភូមិ/ឃុំ កើតហេតុខាងលើ។
ក្រោយពេលទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចស្រុកកោះធំ បានចុះសហការគ្នាជាមួយនឹងប៉ុស្តិ៍នគរបាលព្រែកស្តី ទៅដល់កន្លែងកើតហេតុ បានជួបនឹងមុខសញ្ញាចំនួន០១នាក់មានឈ្មោះ ស៊ន ធី កំពុងតែនៅក្នុងតូបលក់ចាប់ហួយពេលនោះសមត្ថកិច្ចយើងបានឃាត់ខ្លួននឹងបានត្រួតពិនិត្យឆែកឆេររកឃើញមានលាក់ទុកថ្នាំញៀនម៉ាទឹកកក ចំនួន០៦កញ្ចប់តូចនៅក្នុងកាបូបលុយពណ៌ខ្មៅរបស់ជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថាចំពោះថ្នាំញៀនម៉ាទឹកកកចំនួន០៦កញ្ចប់តូចក្នុងតំម្លៃ៨០០០០រៀល(ប្រាំបីមុឺរៀល)គឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះ យ៉ាលី ឈិត ភេទប្រុស អាយុជាង២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ដេីម្បីយកមកទុកលក់នឹងចែកចាយបន្តអោយទៅគេពិតប្រាកដមែន។
បច្ចុប្បន្ន ៖ ជនសង្ស័យម្នាក់ជាស្ត្រី រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនិតិវីធីបន្ត ៕