ខេត្តសៀមរាប៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ មេឈ្មួញឈ្មោះ ចាន់ ណាពិតជាមានឥទ្ធិពលខ្លាំងក្នុងមុខជំនួញរកស៊ីដឹកជញ្ជូនបទល្មើសឈើខុសច្បាប់ ពីខេត្តមួយទៅខេត្តមួយ បានយ៉ាងរលូន និងសម្រុកដឹកឈើចូលខេត្តសៀមរាបទាំងថ្ងៃទាំងយប់ដោយមិនញញើតមិនខ្លាចមន្រ្តីជំនាញពាក់ពន្ធ័ក្នុងខេត្ត ក៏ព្រោះតែមន្រ្តីទាំងនោះបានត្រូវថ្នាំសន្ដំដេកលង់លក់មើលមិនឃើញឈើទេ។
មហាជនគ្រប់មជ្ឈដ្ឋាន រងចាំមើលលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃ និង លោក ទា គឹមសុទ្ធ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ អាចធ្វើការបង្រ្កាបមេឈ្មួញដុះស្លែរឈ្មោះ ចាន់ ណា បានឫយ៉ាងណា? បើមេឈ្មួញរូបនេះ នៅតែមានឥទ្ធិពលខ្លាំងខាងរកស៊ីមុខជំនួញឈើ បានរាប់ឆ្នាំទៅហើយ។
ប្រភពរិះគន់ពីមហាជន បានលើកឡើងថា៖
ព្រៃឈើតូចធំត្រូវរលាយហិនហោចដោយសារតែមានមន្រ្តីជើង១០ជើង២០ មួយចំនួនតូច រួមផ្សំគំនិត ចូលដៃចូលជើងជាមួយបក្សពួក ក្រុមឈ្មួញឧក្រិដ្ឋកម្មព្រៃឈើនិងបើកភ្លើងខៀវអោយឈ្មួញចរាចរណ៍ឈើលើដងផ្លូវតាមចិត្ត បែជាមិនអនុវត្ត មិនចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្រ្កាបសោះ,,,ទើបមេឈ្មួញឈ្មោះ ចាន់ ណា អាចធ្វើព្យុះធ្វើភ្លៀងនិងដឹកជញ្ជូនឈើចែកចាយតាមដេប៉ូក្នុងទឹកដីខេត្តសៀមរាប បានយ៉ាងរលូន។
ដោយយោងតាមការចុះផ្សាយសារព័ត៍មានក្នុងស្រុកមួយចំនួនថា នៅវេលាម៉ោង ១១និង០០នាទីព្រឹក ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២ មានរម៉កដឹកឈើរបស់មេឈ្មួញដុះស្លែឈ្មោះ ចាន់ ណា ដែលសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនហ៊ានបង្ក្រាប បានជល់គ្នាជាមួយរថយន្តនៅកំណាត់ផ្លូវក្រវ៉ាត់ក្រុងសៀមរាប ចំណុចផ្លូវបំបែកជា៤ ជិតស្ថានីយ៍ប្រងឥន្ទន: អ៊ុក សុខុម ខាងកេីតស្ពានក្រវ៉ាត់ក្រុង៥០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ពលរដ្ឋក៏ដូចជាមហាជននាំគ្នា លើកឡើងថា បើក្រុមឈ្មួញដឹកជញ្ជូនបទល្មើសឈើស្ដែងៗនៅនឹងមុខ បុកគ្នាឡើងពើងគូទដូច្នេះហើយ តើមន្រ្តីអាជ្ញាធរជំនាញពាក់ពន្ធ័ន អាចវែកមុខយកមេឈ្មួញឈ្មោះ ចាន់ ណា ដាក់ទោសទាន់តាមផ្លូវច្បាប់បានដែរទេ? ឫមួយក៏ទុកអោយមេឈ្មួញឧក្រិដ្ឋកម្មរូបនេះ នៅបន្តបំផ្លិចបំផ្លាញផលអនុផលព្រៃឈើហើយ បែជារួចខ្លួន?។
តើឯកឧត្ដម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត និងជាគណ:បញ្ជាការឯកភាពសុខចិត្តអង្គុយមើលនិងបណ្ដែតបណ្ដោយ អោយក្រុមឈ្មួញធ្វើព្យុះធ្វើភ្លៀងបង្ករហានិភ័យ និងសម្រុកដឹកបទល្មើស ឈើចូលក្នុងអាណាចក្រខេត្តខេត្តសៀមរាបដល់ពេលណាទៀតទៅ.! បើមន្រ្តីជំនាញមួយក្ដាប់តូចរបស់ឯកឧត្ដមដេកលង់លក់អស់ទៅហើយ ព្រោះត្រូវថ្នាំសន្តំ $.$.$របស់លោកឈ្មួញ ចាន់ ណា អស់ហើយនោះ។
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការយើងមិនអាចទំនាក់ទំនងសុំការបកស្រាយពីមេឈ្មួញឈ្មោះ ចាន់ ណា បានទេ ពាក់ព័ន្ធទៅនិងរម៉កដឹកឈើជ្រុលទៅបុករថយន្តនៅថ្ងៃកើតហេតុខាងលើព្រោះខលចូលគ្មានអ្នកទទួលទូរស័ព្ទ ហើយអង្គភាពយើងខ្ញុំ រងចាំបកស្រាយបំភ្លឺពីសាម៉ីខ្លួនឡើងវិញរៀងរាល់ម៉ោងធ្វើការ ៕