ក្នុងការប្រកួតទាំងពីរគូរម៉ោងដំណាលគ្នារាត្រីនេះនៅ Euro 2020 ប្រកួតបញ្ចប់ក្នុងពូល A !!!
ចេញផ្សាយ:ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com
ទំនាក់ទំនងលខ:092 917708/097 5656393
រ៉ូម : នៅរាត្រីចុងក្រោយនេះ ការប្រកួតសន្សំពិន្ទុលើកទី៣ ប្រចាំពូល A នៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020 ដែលមានតែ ២ប្រកួតប៉ុណ្ណោះជាការប្រកួតបង្រ្គប់កិច្ចរបស់ជម្រើសជាតិអ៉ីតាលី ពេលប៉ះវ៉េល និងតួកគី ត្រូវប៉ះស្វីស។
គូទី១៖ អ៉ីតាលី ប៉ះវ៉េល ចាប់ផ្តើមនាម៉ោង ១១:០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី៣ ប្រចាំពូល A ក្នុងកីឡដ្ឋាន Stadio Olimpico ស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។
គូទី២៖ តួកគី ប៉ះស្វីស ចាប់ផ្តើមនាម៉ោង ១១:០០នាទីយប់ដូចគ្នា ធ្វើនៅឯកីឡដ្ឋាន Baku Olimpiya Stadionu ស្ថិតក្នុងទីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់។
សូមបញ្ជាក់ ៖ ការប្រកួតនៅ Euro 2020 លើកទី១៦ ដែលមាន ២៤ប្រទេសចូលរួមនោះ ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗពីការបញ្ចប់វគ្គសន្សំពិន្ទុនោះ នឹងឡើងទៅវគ្គ ១៦ក្រុមជាបន្តទៀត ដ្បិតក្រុមលេខ៣ ល្អបំផុតចំនួន ៤ក្រុមក៏ត្រូវបានជ្រើសរើសដើម្បីបង្រ្គប់កៅអីផងដែរ។ វគ្គ ២៤ក្រុមដែលស្មើនឹង ៦ពូលនេះ គឺទើបតែត្រូវបានសហព័ន្ធ UEFA អនុម័តពីឆ្នាំ២០១៦ កាល Euro 2016 ធ្វើនៅប្រទេសបារាំង៕