លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះបង្ក្រាបផ្ទាល់ទីតាំងល្បែងបញ្ជល់មាន់មួយកន្លែងនៅក្រុងប៉ោយប៉ែត !!!

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចុះដឹកនាំផ្ទាល់កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះដល់ទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅចំណុចក្លឹបថាច់ដោន នៅក្នុងតំបន់កាស៊ីហ្គោលដិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងចុះបង្ក្រាបដល់ទីតាំងខាងលើផ្ទាល់តែម្តង តែពេលចុះបង្ក្រាបនោះ ជាក់ស្តែងគឺពុំមានឃើញអ្នកញៀនល្បែងណាមួយឡើយ ហើយទីតាំងខាងលើនេះ ក៏ត្រូវបានចាក់សោរបិទទៀត ទោះបីជាយ៉ាងណាក្តីលោកនិងដាក់កម្លាំងតាមដានបន្ថែមទៀត ក្រែងលមានករណីលួចលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត។

លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តទៀតថា បើសិនជាមានករណីបើកលេងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់ ដែលក្រុមជនខិលខូច តែងតែលួចលេងចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបង្វែងដានសមត្ថកិច្ច នោះសូមឱ្យពលរដ្ឋ ប្រញាប់រាយការណ៍មកសមត្ថកិច្ច ដើម្បីមានវិធានការចុះបង្ក្រាបឲ្យបានទាន់ពេលវេលា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *