ចេញផ្សាយ៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393
www.cambodiastardailynews.com
ខេត្តបាត់ដំបង ៖ បន្ទាប់ពីក្រុមសារព័ត៌មាន៤អង្គភាពចុះផ្សាយកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធទៅនិង ប៉ូលីស ទទួលបន្ទុកផែនចរាចរណ៍ផ្លូវគោក ស្រុកកំរៀង ដាក់កុងត្រូលជជុះ ចាំយកប្រាក់ពីរថយន្តដឹកទំនិញគ្រប់ប្រភេទ ទាំងរថយន្ត ធន់តូច ធំ តាមអំពើចិត្ត ដោយមិនលើកលែង នៅលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក ស្រី វុទ្ធី អធិការរងស្រុកកំរៀង ទទួល បន្ទុកផ្នែកចរាចរណ៍ផ្លូវគោកសូមបកស្រាយភ្លឺថា! មិនមានការអនុញ្ញាតអោយកូនចៅក្រោមឱវាទ ដាក់កុងត្រូលជជុះ ចាំយកប្រាក់ពីរថយន្តដឹកទំនិញតាមអំពើចិត្តនោះទេ គឺបានអនុញ្ញាត តាមគោលការរបស់អគ្គស្នងការនគរបាលជាតិ ដើម្បីត្រួតពិនិត្យ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមមធ្យោបាយ ម៉ូតូ ទោចក្រយានយន្ត អត់ឆៀក.អត់បង់ពន្ធឆ្នាំ.អត់ពាក់ខ្សែក្រវាត់.អត់ពាក់ពួកសុវត្តភាព.អត់កញ្ចក់ តែប៉ុណ្ណោះ! សូមសម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី សូមមេត្តាកុំមានការយល់ច្រឡំបន្តទៀត។
លោកអធិការរងទទួលបន្ទុកផែន ចរាចរណ៍ ស្រុកកំរៀង ខេត្តបាត់ដំបង បានបន្តអោយដឹង នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖
លោកបានអោយកកូនចៅក្រោមឱវាទដាក់បារ៉ាស់ ផែនការចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹង និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិតែប៉ុណ្ណោះ! ដើម្បីអោយពុកមែ៉បងប្អូនប្រជាពលរដ្ឋ យល់ដឹងនូវច្បាប់ស្តីពីការបើកបរ,,,តែបែរជាការអនុវត្ត កូនចៅក្រោមឱវាទ ធ្វើលើសគោលការដែលដាក់ចេញអោយ។
លោកអធិការរងទទួលបន្ទុកផែនចរាចរណ៍ បានបញ្ជាក់តាមទូរស័ព្ទថា៖ កម្លាំងផែនចរាចរណ៍ ប៉ុន្មាននាក់នោះ ដែលមិនគោរពតាមគោលការណ៍របស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ឥឡូវនេះត្រូវបានលោកស្នងការខេត្ត ដកបញ្ឈរជើងមួយរសិន និងធ្វើការអប់រំ ជាសវៀងថ្ងៃក្រោយ រងការិះគន់ពីសំណាក់ភ្នែកមហាជនគ្រប់មជ្ឈដ្ឋាន ៕