​ភ្លេចខ្លួនទុកសោនិងម៉ូតូមុខផ្ទះ លុះទៀបភ្លឺក្រុមចោរចំនួន ០២នាក់ បានចូលលួចម៉ូតូ ត្រូវបានម្ចាស់ម៉ូតូដេញតាមក្របួចជាប់បានម្នាក់ប្រគល់ជូនសមត្ថកិច្ច !!!  

ខេត្តបន្ទាយជ័យ ៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ០៤ និង៣០ នាទីទៀបភ្លឺ មានករណី ចោរលួចម៉ូតូ(អំពេីលួចម៉ូតូ)មួយបានកើតឡើង នៅចំណុច ផ្ទះជនរងគ្រោះ ឈ្មោះ ណុប សុខៀន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ ធ្លក ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានក្រុមចោរចំនួន ០២នាក់ បានចូលលួចម៉ូតូ ចំនួន ០១ គ្រឿង ម៉ាកវេវអាវកាច់ ម៉ាស៊ីន ១១០cc លេខម៉ាស៊ីន ២០ ៧៨៤០៣ ពណ៌ ក្រហម-ខ្មៅ សេរីឆ្នាំ ២០១៩ គ្មានពន្ធ គ្មានស្លាកលេខ ដែលម្ចាស់បានចតទុក មុខផ្ទះទាំងសោរ ពេលកំពុងលួចម្ចាស់បានឭសំលេងម៉ូតូរោទិ៍ ក៏ភ្ញាក់ដឹងថាមានចោរលួចម៉ូតូរបស់ខ្លួន ហើយក៏បានបើកឡានដេញតាម ប្រផាប់ប្រភីង តាំងពីកន្លែងលួចរហូតដល់ស្ពានទីពីរ ខាងជើងទីរួមស្រុកថ្មពួក លើផ្លូវជាតិ ៥៦A តាមទាន់ចាប់បានជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ជី សុហេង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ អ្នកតា ឃុំ ថ្មពួក ស្រុកថ្មពួក និងបក្ខពួកម្នាក់ទៀតឈ្មោះ ហាប វេហា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរត់គេចខ្លួនបាត់ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនទាំងពីរនាក់ ហើយធ្លាប់ជាប់មណ្ឌលកែប្រែភ្នុំបាក់ចំនួន០៣លើក និងបានដកហូតវត្ថុតាង ម៉ូតូចំនួន ០១គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួកបណ្តោះអាសន្នតែម្តង ។

ក្នុងករណីនេះ ក្រោយពីកម្លាំងសមត្ថកិច្ចបានសហការណ៍ជាមួយ និង ជនរងគ្រោះម្ចាស់ម៉ូតូដេញតាមចាប់ជនសង្ស័យបានយកមកសាកសួរពត៌មានបឋម ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានប្រើប្រាស់គ្រឿងញៀន និងលួចម៉ូតូប្រាកដមែន។

បច្ចុប្បន្ន ៖ ជនសង្ស័យឈ្មោះ ជី សុហេង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ធ្វេីការឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាន ដេីម្បីចាត់ការតាមនីតិវិធីបន្ត ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *