លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក៨១៥ ដឹកនាំកម្លាំងគោរពទង់ជាតិ !!!

ចេញផ្សាយ៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

-វេលាម៉ោង ០៧:០០ នាទី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក៨១៥ ដឹកនាំកម្លាំងគោរពទង់ជាតិ សរុប៨២នាក់ (ស្រី០២នាក់) នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បន្ទាប់ពីគោរពទង់ជាតិរួច លោក មេបញ្ជាការ បានផ្សព្វផ្សាយផែនការផ្សេងៗ និងមានប្រសាសន៍ ណែនាំ

-យកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែរបន្ទាត់ព្រំដែន

-ធ្វើការស្តាសម្អាតលេណដ្ឋាន និងដុសលាងសម្អាតអាវុធ

-ពង្រឹងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដើម្បីចូលរួមបង្កា ការពារ ការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ (អូមីក្រុង)

-រក្សាសាមគ្គីភាព ទាំងក្នុងនិងក្រៅអង្គភាព

ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ បានធ្វើការផ្តាំផ្ញើរដល់កម្លាំងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងបន្តអនុវត្ត ៣កុំ និង៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *