ចេញផ្សាយ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ និងមានការសំរបសំរួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅថ្ងៃទី២៩.០១.២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ ៖
១-ឈ្មោះ នៅ សុផល ហៅ ផល ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ ផេន ជីវ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
វត្ថុតាងរួមមាន ៖
១.ទូរស័ព្ទ០១គ្រឿង ម៉ាកវីវ៉ូ Y11 ពណ៍ផ្ទៃមេឃ ជារបស់ជនរងគ្រោះ ។
២.និងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០១១ ជាមធ្យោបាយ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទ កាលពីថ្ងៃទី២៤.០១.២០២២ វេលាម៉ោង ១៣.៣០នាទី នៅចំណុចខាងត្បូងរង្វង់មូលស្រីគ្រប់លក្ខណ៍ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ន ភេទប្រុស អាយុប្រហែល២៨ឆ្នាំ កំពុងគេចខ្លួន ។
ក្រោយពីសាកសួរ និងស្រាវជ្រាវរួច ជំនាញបានប្រគល់ទូរស័ព្ទ ០១គ្រឿងជារបស់ជនរងគ្រោះ ទៅអោយជនរងគ្រោះវិញ ។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០២នាក់ នឹងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ទៅកាន់តុលាការបន្ត ៕