ចេញផ្សាយ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ លោកវ៉ា ជឹមណារ៉េត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់អូរជ្រៅ បានណែនាំឱ្យក្រុមការងារបន្តកាយសម្អាតដីនៅទីធ្លាមុខសាលារៀនព្រហ្មនិមិត្ត ភូមិក្បាលស្ពាន២ បង្ហើយយកអាចម៍ដីទៅចាក់នៅលើផ្លូវលំរ៉បផ្លូវរថភ្លើងនៅភូមិអូរជ្រៅ បានចំនួន ០៤ រថយន្តបន្ថែមទៀត។ បន្ទាប់មកលោកប្រធានបានរួមដំណើរជាមួយគណៈកម្មការសមាគមអតីតយុទ្ធជនដែលដឹកនាំដោយលោក សៅ សារឿន ប្រធានសមាគមអតីតយុទ្ធជនក្រុង និងមានការចូលរួមដោយអនុប្រប្រធាន សមាជិក សមាជិកា សមាគម នាំយកថវិកាចំនួន ៤លានរៀល ឧបត្ថម្ភដល់គ្រួសារសពលោក ឆេង ដម ដែលជាអតីតយុទ្ធជនបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កន្លងទៅ ស្ថិតនៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕