ចេញផ្សាយ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
តាមសេចក្តីរាយការណ៍ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់សមភាគីអ៊ុយក្រែន ឱ្យ “ត្រៀមខ្លួនសម្រាប់ផលប៉ះពាល់” ។
មេដឹកនាំទាំងពីរបាននិយាយតាមទូរស័ព្ទនៅព្រឹកនេះ ទាក់ទងនឹងការបង្កើនកងទ័ពរបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន ដែលសេតវិមានអះអាងថា លោកប្រធានាធិបតី Biden គ្រាន់តែបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់គាត់ប៉ុណ្ណោះ។
មានរបាយការណ៍ដែលគាត់បានប្រាប់ប្រធានាធិបតី Volodymyr Zelensky ប្រទេសរុស្ស៊ីទំនងជាឈ្លានពានហើយថែមទាំងអាចដណ្តើមយករដ្ឋធានីរបស់ខ្លួន។
របាយការណ៍នេះត្រូវបានបដិសេធដោយសេតវិមានថាជាការបកស្រាយខុសនៃការហៅទូរស័ព្ទ ៕
ដោយៈnews.com.au World