ចេញផ្សាយ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ នេះនៅវេលាម៉ោង ០៨ និង ៣០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១នឹង លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន។
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំង ចំនួន០៦នាក់ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងការដើរល្បាត ឃើញថាគ្មាន អ្វីប្រែប្រួលទេហើយនិងបានបញ្ចប់នៅវេលាម៉ោង០៩នឹង៤០នាទីព្រឹកនាថ្ងៃដដែល ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ក៏អំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវ គោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល រក្សាគម្លាត មិនអោយមានការជួបជុំប្រមូលផ្ដុំគ្នា និងផឹកស៊ី និងដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺបំម្លែងថ្មី អូមីក្រុង សូម បងប្អូនទាំងអស់រក្សានូវវិធានការ(៣កុំ ៣ការពារ) ៕ ដោយ ៖ លោក ពុំ សុផល