ចេញផ្សាយ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ ដោយគោរព និងអនុវត្ត យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។
នាយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៩ និង១៥នាទី កម្លាំងប៉ុស្តិ៍ស្វាយព្រៃចំនួន ០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ សុខ ណាវ មន្រ្តីប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាកងពល៥១ បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន ១៦នាក់ (ស្រី០៨នាក់ កុមារ០១នាក់) បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមភូមិសាស្រ្តប៉ុស្តិ៍ស្វាយព្រៃ ពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន ០២នាក់គឺ៖
១.សៀមរាប ១៤នាក់
២.បាត់ដំបង ០២នាក់
វេលាម៉ោង ២៣ និង៤៥នាទីយប់ កម្លាំងប៉ុស្តិ៍ក្បាលទំនប់ចំនួន ០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្ដិ៍ សហការជាមួយយោធាកងពល៥១ និងកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន ០៥នាក់ (ស្រី០២នាក់់) បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃតាមភូមិសាស្ដ្រប៉ុស្តិ៍ក្បាលទំនប់ ត្រង់ចំនុច គោលដៅបន្ទាយទី២ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន ៖ បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលមេរោគកូវីដ ១៩ រួច និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕