ចេញផ្សាយ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងនគរបាលក្របខណ្ឌថ្មីឆ្នាំ២០២០ ចំនួន៧៩នាក់ មុនបញ្ជូនទៅរៀន នៅសាលានគរបាលជាតិ ភូមិភាគ៤ នៅខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានសំណេះសំណាលនិងជម្រុញលើកទឹកចិត្តដល់កម្លាំងទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវ គោរពវិន័យ ត្រូវមានសីលធម៌ មិនត្រូវបង្កបញ្ហានាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនគរបាលជាតិនិងអង្គភាពដាច់ខាត។ ត្រូវចេះជួយគ្នាក្នុងពេលហ្វឹកហាត់ប្រឹងប្រែងរៀនសូត្រ ត្រូវមានសាមគ្គីផ្ទៃក្នុង យកចំណេះ ជំនាញ មកប្រើតាមអង្គភាពវិញប្រកបដោយគុណភាព។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានផ្តាំផ្ញើរដល់កម្លាំងទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ និងត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺឆ្លងអូមីក្រុនបំលែងខ្លួនថ្មី ៕ ដោយ ៖ លោកស្រី គង់ ស្រីញ៉