ចេញផ្សាយ៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com
ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393
ខេត្តបន្ទាយមានជ័យ ៖ គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៥ខែមករាឆ្នាំ២០២២ បន្ទាប់ពីមានការបែកធ្លាយពីការមេការស្រីនៅរណ្ដៅដីលើភ្នំកងវ៉ា បានបង្ហាញឈ្មោះក្រុមអ្នកសារព័ត៌មាន៣៧នាក់កាលពីថ្ងៃទី១៣ ខែមករាឆ្នាំ២០២២កន្លងទៅនេះ ក្រុមបងប្អូនមិត្តអ្នកសារព័ត៌មាននៅក្រុងប៉ោយប៉ែត និងនៅខេត្តបន្ទាយមានជ័យ បានប្រតិកម្មប្រមូលផ្ដុំគ្នាឡើងទៅតវ៉ា ជាមួយនិងមេការរណ្តៅដី របស់លោក គ្រឿន សុខា ដែលមានទីតាំងនៅចំណុចលើភ្នំកងវ៉ា ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ខេត្តបន្ទាយមានជ័យ ដែលឯកសារនេះបែកធ្លាយពីមេការលោក គ្រឿន សុខា ដែលបានបញ្ហាញបញ្ជីឈ្មោះអ្នកសារព័ត៌មាន៣៧នាក់ ថាបានទៅយកលុយពីរណ្តៅដីលោក សុខា តាំងពីឆ្នាំ២០២០ មកម្លេះ ទើបតែបែកធ្លាយ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយក្រុមអ្នកសារព័ត៌មានមួយក្រុមបានទៅថតផ្ដិតយកឯកសារនេះ និងបានធ្វើការចែកចាយអោយបងប្អូនមិត្តអ្នកសារព័ត៌មានប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ បានដឹងឮរួចហើយ ទើបបានមានការប្រតិកម្មនៅថ្ងៃសៅរ៍នេះ ។
បន្ទាប់ពី ក្រុមសារព័ត៌មានយើងចុះទៅដល់ទីតាំងខាងលើនៅថៃសៅរ៍ ឆ្នាំ២០២២នេះ ក៏បានសួរនាំមេការស្រីម្នាក់ ដែលជាមេការរណ្តៅដី លោក គ្រឿន សុខា ស្រាប់តែមេការស្រីនោះ បាននិយាយថា បញ្ជីឈ្មោះនេះ គឺខាងប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ជាអ្នកយកមកអោយ ហើយនៅថ្ងៃ១៥ ខែមករា ឆ្នាំ២០២២នេះដែល បញ្ជីឈ្មោះក្រុមអ្នកសារព័ត៌មាន៣៧នាក់ ត្រូវបានខាងប្រធានមន្ទីរយកទៅវិញហើយ។
ជាក់ស្តែងនៅថ្ងៃខែឆ្នាំដដែល ក្រុមអ្នកសារព័ត៌មានយើង បានថតទុកជាវីដេអូ និងសម្លេងទុកជាភស្តុតាងហើយ មិនតែប៉ុណ្ណោះ ថៅកែ រណ្តៅដីខាងលើ បានមើលកាមរ៉ា ទើបបញ្ជាអោយកូនចៅ យកអេស្កាទ័រមកកាយផ្តាច់ផ្លូវ និងយករថយន្តដឹកដីជាច្រើនគ្រឿងមកបិទផ្លូវ ដើម្បីមិនអោយរថយន្តអ្នកសារពត៌មានចេញទៅវិញបាន នេះសបញ្ជាក់អោយឃើញថា បើខាងក្រុមហ៊ុនរណ្តៅដី លោក គ្រឿន សុខា បានច្បាប់អនុញ្ញាតពីប្រធានរ៉ែនិងថាមពលខេត្តបន្ទាយមានជ័យហើយ បែរជាធ្វើការកាយរណ្តៅដីនោះលើសជម្រៅពីច្បាប់អនុញ្ញាតហើយ ទើបបានជា ភ័យស្លន់ស្លោ ខលបញ្ជារអោយកូនចៅធ្វើការឃាត់ឃាំងរថយន្តក្រុមអ្នកសារព័ត៌មាន បែបនេះ បើយោងតាមច្បាប់ រ៉ែ និងថាមពល គឺ អនុញាត ដល់ក្រុមហ៊ុន ធ្វើអាជីវកម្មជីក យកអាចម៌ដីលក់ មានជំរៅត្រឹមតែ ៥ ម៉ែត្រ តែប៉ុណ្ណោះ បើសិន បុគ្គល ឬ ក្រុមហ៊ុនណា ជីកជំរៅហួសពី ៥ ម៉ែត្រ ក្រុមហ៊ុននោះ គឺកំពុងបំពានច្បាប់របស់ក្រសួង ធនធាន រ៉ែ និងថាមពល នៃព្រះរាជាណាចក្រ កម្ពុជាហើយ ។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២២ លោក គ្រឿន សុខា បានខល មកអង្គភាពយើងខ្ញុំអោយដឹងថាផ្សាយអីផ្សាយទៅតែសុំកុំដាក់រូបភាបខ្ញុំនៅក្នងរណ្ដៅដីភ្នំកងវ៉ាខាងលើខ្ញុំមិនពាក់ព័ន្ធជាមួយទេ ?
ពាក់ព័ន្ធករណីខាងលើ ក្រុមអ្នកសារព័ត៌មានក្នុងស្រុក បានធ្វើការខលទៅលោក សុត វឌ្ឍនាប្រធានរ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ ដើម្បីសុំការបកស្រាយបំភ្លឺពីលោក តែមិនអាចធ្វើការទំនាក់ទំនងបានទេ ព្រោះទូរស័ព្ទរបស់លោកអ្នកនៅក្រៅតំបន់សេវា។
ជុំវិញនៃការចុះផ្សាយករណីខាងលើសារព័ត៌មានយើងខ្ញុំធ្វើការចុះផ្សាយទៅនេះ រិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោនឬជាន់ពន្លិចអោយបុគ្គលណាម្នាក់រើសអើងឡើយ បើរសាមីខ្លួនគិតថាការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាពសុក្រឹត និងយុត្តិធម៌សម្រាប់ខ្លួនទេ សារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ ឬតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖☎️Tell.092 91 77 08 / 097 56 56 393 ៕