ចេញផ្សាយ៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com
ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393
ខេត្តកំពត ៖ មានសេចក្តីរាយការណ៍មកថា សសង្វៀនបញ្ជល់មាន់ និងអាប៉ោងដ៏ធំ មួយកន្លែង បាំងដោយរបងស័ង្គសី ជារបស់ លោក ណាង ស្ថិតក្បែរប៉ុស្តិ៍រដ្ឋបាលត្នោតចុងស្រល់ ស្ថិតនៅក្នុងភូមិ/ឃុំត្នោត ចុងស្រស់ ស្រុកបន្ទាយមាស ខេត្តកំពត ទើបតែសសម្ភោធអោយភ្ញៀវចូលលេងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ស្វាគមន៍អោយអ្នកញៀនលេងល្បែងចូលទៅលេងយ៉ាងងគគ្រឹកគគ្រេង តែមិនទាន់ឃើញមានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដឹកនាំកម្លាំង ចុះទៅណែនាំ និងបង្រាបនៅឡើយទេ សង្ស័យថា លោក ណាង បានចាយ ឥទ្ធិពលដុល្លារ $.$.$ ជូនអស់ហើយទេដឹងណ៎! ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានបន្តអោយដឹងថា ម្ចាស់ទីតាំងខាងលើនេះទំនងមានខ្នងបង្អែកដ៏រឹងមាំហើយមើលទៅ បានជាហ៊ានបើកអោយលេង ដោយមិនខ្វល់ពីការរំខានដល់អ្នកជិតខាងឡើយ ហើយម្យ៉ាងវិញទៀតមុននឹងងចាប់ផ្តើមបើកអោយលេង គឺមានរៀបចំធ្វើពីធីសម្ភោធ ដោយមានការផឹកស៊ីសប្បាយស្រែកហ៊ោកញ្ជ្រៀវ កងរំពងទៀតផង ។ពាក់ព័ន្ធបញ្ហាខាងលើនេះក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានខលរាយការណ៍ ជូនលោកវរសេនីយ៍ទោ នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស លោកឆ្លើយថា ចាំលោករាយការណ៍ជូនថ្នាក់លើសិន ដោយឡែកលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ខណៈខលចូលហើយក៏ស្រាប់តែចុចបិតទទូរស័ព្ទទៅវិញ។ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានសម្ដែងការព្រួយបារម្ភ និងភ័យខ្លាច កើតមានបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម លួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជាដើម ។ល។
ព្រោះមានពលរដ្ឋខ្លះចាញ់ល្បែង លក់អស់ទ្រព្យសម្បត្តិដីធ្លី និងជំពាក់បំណុលគេ ជុំទិស បង្កជាបញ្ហាអសន្តិសុខសង្គមជាដើម ដែលកើតចេញពីល្បែងស៊ីសង ជាច្រើនប្រភេទទាំងនេះ។ គួររំលឹកផងដែរថា៖ ពាក់ព័ន្ធការលេងល្បែងស៊ីសងគ្រប់ប្រភេទ ថ្នាក់ដឹកនាំកំពូលៗ ក៏បានចេញបទបញ្ជាយ៉ាងម៉ើងម៉ាត់ហើយដែរអោយមន្ត្រីថ្នាក់កក្រោមត្រូវទប់ស្កាត់អោយខានតែបាន មិនត្រូវអោយកើតមានឡើយ ដើម្បីអោយស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ បើសិនជាមាន ហើយគ្មានការទប់ស្កាត់នៅមូលដ្ឋានខ្លួននោះ មន្ត្រីមូលដ្ឋាននោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀតបើយោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងជំពួក១ មាត្រា១ .ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា,ជំពូក៣ មាត្រា៤.ជនណាលេងល្បែងស៊ីសងជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ឬដាក់គុក។
ក្នុងជំពូកដដែល មាត្រា១១.ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពី១ឆ្នាំដល់៥ឆ្នាំទៀតផង ៕