ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅស្រុកលំផាត់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

 

ចេញផ្សាយ៖ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តរតនគិរី ៖ ដោយមានការសម្របសម្រួលពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ជនសង្ស័យជួញដូរ នូវសារធាតុញៀនខុសច្បាប់ចំនួនម្នាក់ នៅចំណុចផ្ទះឈ្មោះ ថន សាំ ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

ការឃាត់ខ្លួនខាងលើធ្វើឡើង ដោយមានការចង្អុលបង្ហាញពីឈ្មោះ សំពៀត ធីន មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទី។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលំផាត់បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ម៉ាត់ យ៉ារី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិអុល ឃុំបាតាង ស្រុកលំផាត់ខេត្តរតនគិរី ។

វត្ថុតាងរួមមាន ៖

១.ម្សៅក្រាមថ្លាពណ៌ស ចំនួន០៣កញ្ចប់តូចមិនទាន់ថ្លឹង។

២. ទូរស័ព្ទដៃ ចំនួន០២គ្រឿង ពុំស្គាល់ម៉ាក។

៣. ម៉ូតូចំនួន០១គ្រឿង ម៉ាកសង់ឌ្រីម០១៧ពណ៌ខ្មៅ បិតស្គុតពណ៌សឡេីងសេរី២០២២។

បច្ចុប្បន្ន ៖ ជនសង្ស័យ និងវត្ថុតាងបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដេីម្បីអនុវត្តតាមនីតិវិធី ៕ ដោយៈលោក ពុំ សុផល

You might like

Leave a Reply

Your email address will not be published. Required fields are marked *