ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងមានការបើកដៃពីលោក ម៉ឹង យូ ឡេង ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូនខេត្តកណ្ដាល !!!

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តកណ្ដាល៖ យោងតាមប្រភពបានឲ្យដឹងថា ប្រធានស្ថានីយជញ្ជីង ថ្លឹងរថយន្ត ប្រចាំផ្លូវជាតិលេខ១ ស្ថិតនៅក្នុង ស្រុកលើកដែក ខេត្តកណ្ដាល បាន និងកំពុងប្រព្រឹត្តអំពើពុករលួយ ជិះសេះលែងដៃ យកលុយស្រស់ៗពីក្រុមម្ចាស់រថយន្តដឹកទំនិញផ្ទុកលើសទម្ងន់ ដោយមិនខ្វល់ពីច្បាប់ និងការខូចដល់ផ្លូវថ្នល់អ្វីបន្តិចឡើយ។

យោងតាមប្រភពបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ រថយន្តដឹកដែក និងដឹកទំនិញលើស ទម្ងន់រាប់រយគ្រឿង ឆ្លងកាត់ផ្លូវនេះ ប៉ុន្តែមិនត្រូវប្រធានស្ថានីយថ្លឹងរថយន្តយន្ត ផ្លូវជាតិលេខ១ ស្រុកលើកដែក នេះ ធ្វើការហាមឃាត់ ឬ ឲ្យរើយកទំនិញចេញឡើយ គឺគ្រាន់តែឲ្យកូនចៅមើលតែស្លាកលេខ និងកត់លេខទុកជាការស្រេច។ ព្រោះមានវិកយ័បត្រ សម្រាប់ទូទាត់ប្រចាំខែ ដូច្នេះគ្រាន់តែបញ្ជាឲ្យកូនចៅធ្វើបុង រាប់តែក្បាលឡានរួចរាល់ ប៉ុន្តែបើឡានណាមិនស្គាល់ស្លាកលេខវិញ គឺលោកទាញច្បាប់មកអានឲ្យស្តាប់ ទោះប្បីឡាននោះ ខុសតិចតួចក៏ដោយ ក៏គ្មានការលើកលែងដែរ។

យោងតាមប្រភពរាយការណ៍ ពី មន្ត្រីរាជការ នៅ ខេត្តកណ្ដាល បាន ឲ្យ ដឹងថា លោក ម៉ឹង យូ ឡេង ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តកណ្ដាល គឺជា អ្នក ឃុបឃិត ឲ្យ ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត លើផ្លូវ ជាតិ លេខ ១ ប្រែក្លាយ ជញ្ជីង ថ្លឹង រថយន្ត ទៅជា ជញ្ជីង ថ្លឹង លុយ យ៉ាង គឃ្លើន ។

ករណីនេះ សូម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំេពើពុករលួយ ជួយចាត់វិធានការក្នុងការទប់ស្កាត់រឿងអំពើពុករលួយរបស់ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តយន្ត ផ្លូវជាតិលេខ១ ស្រុកលើកដែក ខេត្តកណ្ដាល ត រួមនិងបក្ខពួក ជាពិសេស លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ផង ៕ ព័ត៌មាន ៖ បឋម

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *