ជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីកត់ឆ្នោត(កន្ទុយលេខ)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ចេញផ្សាយ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តកណ្ដាល ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទី ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងលោកវរសេនីយ៍ឯក អាំ ធួ អធិការនគរបាលស្រុកលើកដែក .កម្លាំងផ្នែកជំនាញយុត្តិធម៌បានសហការណ៍ និងជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ ឃាត់ខ្លួនមុខសញ្ញាកត់ឆ្នោត(កន្ទុយលេខ)ចំនួន០១ នាក់ នៅចំណុចផ្សារដើមដូង ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

មុខសញ្ញាកត់ឆ្នោតកន្ទុយលេខចំនួន០១ នាក់ (ឃាត់ខ្លួន) ១ -ឈ្មោះ ផល ស្រីម៉ៃ ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរៈកត់កន្ទុយឆ្នោតលេខ មានទីលំនៅភូមិ ស្ពានដែក ឃុំព្រែកទន្លាប់ ស្រុក

លើកដែក ខេត្តកណ្ដាល (ឃាត់ខ្លួន) ។

វត្ថុតាងរួមមាន ៖

១-លុយខ្មែរចំនួន ៧៣,១០០រៀល

២-ទូរស័ព្ទចំនួន០២គ្រឿងម៉ាកSamsung S10 ពណ៌ខ្មៅ០១គ្រឿង និង Reame ពណ៌

ទឹកប៊ិច០១គ្រឿង។ ៣-ម៉ាស៊ីនគិតលេខ០១គ្រឿង។

៤-បុិ៊ចខៀវចំនួន០៣ដើម

៥-ក្រដាសកត់លេខរួចមួយចំនួន។

៦-កាបូបពណ៌ក្រហម០១។

៧-បន្ទាត់ជ័រ០១។

៨-ក្រដាសផ្ដាន(កាបោន)ចំនួន០២សន្លឹក។

ហេតុការណ៍ដំបូងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់បានទទួលពត៌មានពីប្រជាពលរដ្ឋល្អ ថាៈមានការលេងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោត(កន្ទុយលេខ)នៅចំណុចផ្សារដើមដូងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ។

ក្រោយពីទទួលពត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញយុត្តិធម៌បានសហការណ៍ និងជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ បានចុះដល់ទីតាំងចំណុចលេងល្បែងខាងលើឃើញមុខសញ្ញាជនសង្ស័យខាងលើកំពុងអង្គុយកត់កន្ទុយលេខ(ឆ្នោត) ហើយកម្លាំងយើងបានសួរនាំមុខសញ្ញាកត់ឆ្នោត(កន្ទុយលេខ) និងប្រមូលវត្ថុតាងទាំងអស់ដែលនៅកន្លែងកើតហេតុនោះ បញ្ជូនមកផ្នែកជំនាញស្រុកដើម្បីសួរនាំ ។

-ក្រោយពេលសួរនាំរួចមុខសញ្ញាកត់ឆ្នោត(កន្ទុយលេខ) បានសារភាថា ខ្លួនពិតជាបានលួចកត់ឆ្នោត(កន្ទុយលេខ)ពិតប្រាកដមែន ។

បច្ចុប្បន្ន ៖ ជនសង្ស័យ០១នាក់ និងវត្ថុតាងត្រូវបានផ្នែកជំនាញបាននាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *