ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសឆក់ទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

 

ចេញផ្សាយ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តតាកែវ ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២ និង ៣៥នាទី មានករណីអំពើលួចមានស្ថានទំងន់ទោស(ឆក់ទូរសព័្ទដៃ) កើតឡើងនៅចំណុចលើផ្លូវជាតិលេខ២ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់

១.ឈ្មោះ សយ ដាវ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត

២.ឈ្មោះ សុខ ពុត ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិស្ដុក ឃុំសំឡាញ ស្រុកអង្គជ័យ ខេត្តកំពត ជិះម៉ូតូធុន C125 សេរី 2020 ពណ៍ខ្មៅ ពាក់ស្លាកលេខខេត្តព្រៃវែង 1Q:0159 បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាកOPPO ពីជនរងគ្រោះឈ្មោះ ចាន់ រីណា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រួចជិះគេចខ្លួន ។

ចំណែកឯទូរសព្ទ័ដៃជនរងគ្រោះត្រូវជនបានសង្ស័យថា ខ្លួនបានបោះចោលបាត់ហើយ កំលាំងយើងបានជួយរុករកដែរ តែរកមិនឃើញ ។

ក្រោយទទួលបានពត៌មានពីរជនរងគ្រោះ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង បញ្ជាផ្ទាល់ ពី លោក វរសេនីយ៍ឯក ឆាយ កែវមុន្នី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប និង ឃុំកណ្តឹង និង ប្រជាការពារពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃខែឆ្នាំដដែល កំលាំងយើងបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ក្នុងព្រៃខាងជើងភូមិរកាខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *