ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តចុះដាំដើមឈើឡើងវិញនៅតំបន់៣ ជាលើកទី២ នៃភូមិសាស្ត្រដីជាប់បឹងទន្លេសាប ក្នុងខេត្តបន្ទាយមានជ័យ !!!

ចេញផ្សាយ៖ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានអញ្ជើញចុះដឹកនាំប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ស្នងការនគរបាល ស្នងការរង មន្ត្រីរាជការខេត្ត ក្រុង/ស្រុក យុវជនចុះដាំដើមឈើឡើងវិញនៅ តំបន់៣នៃភូមិសាស្ត្រឃុំប្រាសាទ ភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាផ្ទៃដីជាប់បឹងទន្លេសាប ត្រូវកំណត់យកមកជាដីរដ្ឋវិញ ជាការចុះដាំលើកទី២ ក្រោយពីបានចុះវាស់វែងកំណត់បង្គោលព្រំដែនដីតំបន់៣ឡើងវិញ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងស្តារឡើងវិញនូវធនធានធម្មជាតិ ក្នុងផ្ទៃបឹងទន្លេសាប។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុក២ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺព្រះនេត្រព្រះ ស្រុកមង្គលបូរី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុក និងអាជ្ញាស្រុកសាមុី ត្រូវទទួលខុសត្រូវក្នុងការដាំ និងថែទាំបន្ត ។

ការដាំឈើជាលើកទី២ធ្វើជារៀងរាល់ចុងសប្តាហ៍
មានអ្នកចូលរួមពីមន្ទីរ អង្គភាព ក្រុង/ស្រុក
មហាជន យុវជនសរុប ៧៥៣នាក់
១.ដើមរាំងទឹកចំនួន ១៥៨០ ដើម
២.ដើមឬស្សី ១៤៥០ដើម
៣.ដើមរំដេញ ៧០០ ដើម
៤.គ្រាប់ត្នោត ចំនួន ៧៦០ គ្រាប់ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *