ចេញផ្សាយ៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ នៅយប់វេលាម៉ោង ០០ និង ១២ នាទីរំលងអាធាត្រ ដោយគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអូសាយ របស់វរសេនាតូចលេខ៨០៧ ចំនួន ០៥នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ញាន ឡាញ់ មេបញ្ជាការរងទទួលទិសប៉ុស្តិ៍អូសាយ សហការជាមួយ កម្លាំងយោធាសឹករងស្រុកថ្មពួកចំនួន ០២នាក់ បានចុះល្បាត ត្រួតពិនិត្យ នៅបន្ទាត់ព្រំដែន កម្ពុជា~ថៃ ក្នុងភូមិសាស្រ្ត រហូតមកដល់ត្រង់ ចំណុចគោលដៅស្តៅ១០០ រួចហើយក៏ប្រទះឃើញ និង ឃាត់ខ្លួន ទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនទៅប្រទេសថៃសរុបចំនួន ០៧នាក់ ក្នុងនោះស្រីចំនួន០៣នាក់/កុមារីចំនួន០១នាក់ ស្ថិតក្នុងភូមិសាស្រ្ត ភូមិ បន្ទាយមានរិទ្ឋ ឃុំគោកមៀត ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ បន្ទាប់មក កម្លាំងប៉ុស្តិ៍អូរសាយ ក៏បានរៀបចំបញ្ជូនពលករទាំងអស់ ទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត របស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បី ធ្វើការសាកសួរ និង អនុវត្តទៅតាមនីតិវិធី ។
ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ឯក ឡុង សំណាង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ជូល នាំពលករឆ្លងដែនខុសច្បាប់ ទាំងប្រថុយប្រថាន ដោយមិនគិតពីសុខសុវត្ថិភាព និង ខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីខ្លួនយើង គ្រួសារយើង និង សង្គមជាតិយើងផងដែរ ៕