ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីនឹងរក្សាទុកគ្រឿងញៀនឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន !!!

ចេញផ្សាយ៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌា ស្តាដេលីញូយ៍

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង បានចេញល្បាតតាមភូមិសាស្រ្តស្មុគស្មាញ​​ ស្ថិតនៅចំណុចពយយាយម៉ៅ ភូមិ​កោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ​ បានឃាត់ខ្លួនមុខសញ្ញាចែកចាយនឹងរក្សាទុកគ្រឿងញៀនចំនួន​ ០១នាក់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២១ វេលាម៉ោង​ ១៤:៥០នាទី។

ជនសង្ស័យមានឈ្មោះ ៖

១.ឈ្មោះ ​ឈឿន ចិន ភេទ​ ប្រុស ជនជាតិ​ខ្មែរ​​ មុខរបរ​ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ ភូមិ​ព្រែកស្វាយ សង្កាត់​កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

វត្ថុតាងរួមមាន ៖

-ម្សៅក្រាម​ពណ៌សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ០១កញ្ចប់

.ថង់សម្រាប់វិចខ្ចប់លក់មួយថង់

-ទូរស័ព្ទ ចំនួន ០២ គ្រឿង

-កូនកាំបិត ចំនួន ០១

-ដែកកាប់ ចំនួន ០១

-កាបូបលុយ ចំនួន ០២

បច្ចុប្បន្ន ៖ ជនសង្ស័យខាងលេី កម្លាំងជំនាញកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *