ជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់)ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកឃាត់ខ្លួនភ្លាមៗ !!!

ចេញផ្សាយ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តកណ្ដាល ៖ ថ្ងៃសុក្រ១៣កើត ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១ និង៣០នាទីយប់ នៅលើស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរជិះរថយន្តទិសដៅពីព្រៃវែងទៅភ្នំពេញ ។

-ជនសង្ស័យ០៣នាក់(ឃាត់ខ្លួន០៣នាក់ និងគេចខ្លួន០១នាក់)៖

១-ឈ្មោះ ភន់ និ ភេទប្រុស អាយុ ២២ ឆ្នាំជនជាតិខ្មែមានទីលំនៅភូមិ ព្រៃផ្ងា ឃុំ រំចេក ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង អ្នកបើកម៉ូតូ (ឃាត់ខ្លួន)

២-ឈ្មោះ វ៉ែន ប៊ុនសារាយ ភេទប្រុស អាយ១៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ភ្នៀត ឃុំកំពង់

សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង អ្នកអង្គុយខាងក្រោយ(ឃាត់ខ្លួន)

៣-ឈ្មោះសីហា ភេទ ប្រុស អ្នកធ្វើសកម្មភាពឆក់ អង្គុយកណ្តាល(គេចខ្លួន) ។

-សម្ភារៈបាត់បង់ៈ (គ្មាន)

វត្ថុតាងរួមមាន ៖

១-ម៉ូតូមួយគ្រឿងម៉ាកCB.150 ពណ៌ខ្មៅ មានស្លាកលេខៈIM-5141 ភ្នំពេញ

២-ទូរស័ព្ទម៉ាក អាយហ្វូន៧ផ្លើស់ពណ៌ខ្មៅចំនួន០១គ្រឿង ។

៣-ទូរស័ព្ទម៉ាកអូប៉ូអេ៣១ ពណ៌ត្រួយចេកចំនួន០១គ្រឿង។

៤-សៀវភៅពុម្ពចំនួន០៣ក្បាល(ថ្នាក់ទី១២)

-សៀវភៅសរសេរចំនួន០៧ក្បាល

៦-កំណែថ្នាក់ទី១២ ចំនួន ០២ក្បាល

៧-កាតាបស្ពាយចំនួន០១ ពណ៌ខ្មៅ ។

៨-បណ្ណ័ចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន០១សន្លឹក

៩-បណ្ណ័សម្គាល់ខ្លួនសិស្សចំនួន០១សន្លឹក

(ឈ្មោះ ភន់ និ)។

១០-បណ្ណ័ចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន០១

សន្លឹក (ឈ្មោះ វ៉ែន ប៊ុនសារាយ)

១១-អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន០១

សន្លឹក (ឈ្មោះវ៉ែន ប៊ុនសារាយ) ។

+(វត្ថុតាងខាងលើជារបស់ជនសង្ស័យ)

-សភាពរឿងហេតុ៖

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នា២០១ មានអ្នកធ្វើដំណើរលើរថយន្តសាំយ៉ុងពីខេត្តព្រៃវែងទិសដៅស្របគ្នាជាមួយជនសង្ស័យស្រាប់តែជនសង្ស័យមានគ្នាចំនួន០៣នាក់ជិះម៉ូតូ(ជិះម៉ូតូពីអ្នកលឿងត្រើតខាងកើត)មកទន្ទឹមរថយន្តបានធ្វើសកម្មភាពឆក់យកទូរស័ព្ទអ្នកជិះលើរថយន្តដែលកំពុងថតនៅលើស្ពានអ្នកលឿង តែមិនបានសំរេចធ្វើអោយអ្នកជិះរថយន្តស្រែកថាចោលចក់ទូរស័ព្ទភ្លាមនោះក៏មានអ្នកដំណើរជិះម៉ូតូចំនួន០២គ្រឿងបានជិះប្រដេញតាមរហូតដល់ផុតចំណុចរង្វល់មូលក៏បានធាក់ម៉ូតូជនសង្ស័យអោយដួលពេលនោះ ប្រជាពលរដ្ឋបានឃាត់ខ្លួនបាន០១នាក់ ចំណែក០២នាក់ទៀតបានរត់គេចខ្លួន រួចប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍បន្តមកសមត្ថកិចនគរបាលស្រុកលើកដែក។

ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងក្រោយពីទទួលបានព័ត៌មានខាងលើភ្លាមលោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកបានបញ្ជាអោយលោកវរសេនីយ៍ទោ យឹង សាឡាត់ អធកិការរងទទួលការងារសេនាធិការដឹកនាំកម្លាំងអន្តរាគមន៍ស្រុកសហការជាមួយកម្លាំងជំនាញយុត្តិធម៌. កម្លាំងជំនាញគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍កំពង់ភ្នំចុះស្រាវជ្រាវបង្ក្រាបដល់កន្លែងកើតហេតុភ្លាម និងបន្តស្រាវជ្រាវតាមរុករកអស់រយៈពេលប្រហែលជា២ម៉ោងទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ទៀត និងជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។ជនសង្ស័យត្រូវបានយកសំណាករកកូវីដ-១៩ ដោយតេស្តរហ័សជាលទ្ធផលគឺអវិជ្ជមាន(-) និងបានធ្វើតេស្តទឹកនោមពិនិត្យសាធាតុញៀនជាលទ្ធផលគឺអវិជ្ជមាន(-) ។

បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីការសាកសួរ​ បំភ្លឺ និង​ ចាត់ការតាមនិតិវិធី ច្បាប់ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *