ចេញផ្សាយ៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០ :០០នាទី ដោយគោរពនិងអនុវត្ត យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ចាត់កម្លាំងប៉ុស្ដិ៍ចំបក់ ចំនួន ០៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្ដិ៍ សហការជាមួយកម្លាំងទាហានតំបន់ប្រតិបត្តិការសឹករងខេត្ត បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់សរុបចំនួន ៣២នាក់(ស្រី០៩នាក់ កុមារ ១៣នាក់) បញ្ជាក់៖ ក្នុង ៣២នាក់ មានអ្នកបើកបរចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម
១.ឈ្មោះ សឹម ដុល ភេទប្រុសអាយុ ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិដំណាក់សាន ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង
២.ឈ្មោះ សាត ទួង មានទីលំនៅដូចឈ្មោះខាងលើ និងរថយន្ត ០១គ្រឿងម៉ាកសាមយ៉ុងមានស្លាលេខ បាត់ដំបង 2A 7895 នៅត្រង់ចំណុចភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដ បន្ទាយមានជ័យ ដែលពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន ១គឺបាត់ដំបង ៣២នាក់ ។
បច្ចុប្បន្ន ៖ បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-១៩ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំបឹងបេងដើម្បីធ្វើតាមនីតិវិធីច្បាប់ ៕