ជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ចេញផ្សាយ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តកណ្ដាល ៖ កាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត .និងលោកអធិការស្រុកលើកដែក .កម្លាំងជំនាញគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ នៅចំណុច ៖ ផ្ទះ ឈ្មោះ ង៉ែត​ គា ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលេីកដែក ខេត្តកណ្តាល។

ជនសង្ស័យ០៤នាក់(ឃាត់ខ្លួន០៣នាក់ និងគេចខ្លួន០១នាក់)៖

១-ឈ្មោះ យ៉ុង ចំរ៉ុង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំ

នៅ ភូមិ ស្ពានដែក ឃុំ ព្រែកទន្លាប់ ស្រុក លើក

ដែក ខេត្ត កណ្តាល(មានសារធាតុញៀនក្នុងទឹក

នោម) ឃាត់ខ្លួន ធ្វើតេស្តរហ័សពិនត្យរកកូវីដ

-១៩ លទ្ធផល អវិជ្ជមាន(-)។

២-ឈ្មោះ ចំរើន សំរិត ភេទ ប្រុស អាយុ២៣ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកបាក់ឃុំ ព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្ដាល ( ឃាត់ខ្លួន )មានសារធាតុញៀនក្នុងទឹកនោម និង ធ្វើតេស្តរហ័ស ពិនិត្យរកកូវីដ-១៩ លទ្ធផលអវិជ្ជមាន (-) ។

៣-ឈ្មោះពូន ចន្នី ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំ

នៅ ភូមិ ស្ពានដែក ឃុំ ព្រែកទន្លាប់ ស្រុក លើក

ដែក ខេត្ត កណ្តាល (មានសារធាតុញៀនក្នុង

ទឹកនោម) ឃាត់ខ្លួន ធ្វើតេស្តរហ័សពិនត្យរកកូវីដ-១៩ លទ្ធផល អវិជ្ជមាន(-)។

៤-ឈ្មោះ​ គា​ ស​ ភេទប្រុស​ ជាកូនរបស់ម្ចាស់ផ្ទះ​(គេចខ្លួន)​

-វត្ថុតាងរួមមាន ៖

១-កែវសម្រាប់ជក់ថ្នាំញៀនចំនួន០៤​,​ដែកកេះ​ ៤ និង​ ទុយោជ័របឺត

២-ទូរស័ព្ទដៃ​ ០២គ្រឿង ម៉ាក vivo ពណ៌ខ្មៅ ០១ គ្រឿង (ខូច) និង​ម៉ាម NOKIA​ អិនចុចពិល ០១ គ្រឿង​(ខូច)

-សភាពរឿងហេតុ៖

នៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែក

ទន្លាប់ សហការជាមួយកម្លាំងជំនាញគ្រឿងញៀនស្រុក​ បានចេញល្បាតតាមគោលដែលប្រជាពលរដ្ឋបានរាយការណ៍ថាៈ មានការចែកចាយ និង ប្រើប្រាស់គ្រឿងញៀន នៅពេលកម្លាំងយើងល្បាតចូលទៅដល់ផ្ទះឈ្មោះ​ ង៉ែត​ គា ក៏ប្រទះឃើញជនសង្ស័យ០៣នាក់ខាងលើកំពុងនៅផឹកស្រា​ពេលនោះកម្លាំងយើងក៏បានសួរនាំ និង​ បានប្រទះឃើញមានសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួននៅក្បែរនោះ ហើយបានសួរនាំបន្ថែមជនសង្ស័យក៏សារភាពថាខ្លួនពិតជាបាននាំគ្នាប្រើប្រាស់ថ្នាំញៀននៅមុននឹងបន្តិច ហើយនាំគ្នា នៅរង់ចាំឈ្មោះ គា​ ស​ ដែលទៅទិញថ្នាំញៀនមកប្រើប្រាស់បន្តទៀត ។

បច្ចុប្បន្ន ៖ សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យទាំង០៣នាក់ខាងលេី ទៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីសាកសួរ​ បំភ្លឺ និង​ ចាត់ការតាមនិតិវិធី ច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *